(ឡុងដ៍)៖ ខ្សែបម្រើ Stuart Dallas របស់ក្លិប Leeds United និងក្រុមជម្រើសជាតិអៀរឡង់ខាងជើង បានប្រកាសចូលនិវត្តន៍របស់លោក ពីអាជីពបាល់ទាត់ បន្ទាប់ពីបានអវត្តមានរយៈពេល ២ឆ្នាំ ដោយសាររបួស។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។

Dallas មិនបានចូលប្រកួតណាមួយឡើយ ចាប់តាំងពីរបួសជង្គង់ក្នុងការប្រកួតនៅ Premier League ទល់នឹងក្លិប Manchester City កាលពីខែមេសា ឆ្នាំ២០២២។

«ខ្ញុំត្រូវតែទទួលស្គាល់ការពិត ចំពោះបញ្ហារបួសជង្គង់របស់ខ្ញុំ ដែលមិនអាចព្យាបាលដូចដើមបាន ហើយខ្ញុំនឹងមិនវិលត្រឡប់ទៅប្រកួតបាល់ទាត់អាជីពវិញនោះទេ»។ នេះបើតាមសម្តី Dallas វ័យ ៣២ឆ្នាំ បានលើកឡើង។

សេចក្តីថ្លែងការណ៍របស់ក្លិប Leeds បានចាត់ទុក Dallas ជា «កីឡាករនិម្មិតមួយ» របស់ពួកគេ។

បន្ទាប់ពីលេងឱ្យក្លិបអៀរឡង់ខាងជើង Coagh United និង Crusaders លោក Dallas បានចូលរួមជាមួយក្លិប Brentford ក្នុងឆ្នាំ២០១២ មុនពេលផ្លាស់ទៅក្លិប Leeds កាលពីខែសីហា ឆ្នាំ២០១៥ ជាទីកន្លែងដែលលោកបានបង្ហាញខ្លួន ២៦៦លើក និងរកបាន ២៨គ្រាប់។

Dallas បង្ហាញខ្លួនលើកដំបូងលេងឱ្យក្រុមជម្រើសជាតិអៀរឡង់ខាងជើង ក្នុងឆ្នាំ២០១១ និងទទួលបានការកោះហៅសរុបលេង ៦២លើកឱ្យក្រុមជម្រើសជាតិ ដោយរកបាន ៣គ្រាប់ផងដែរ៕

https://www.bbc.com/sport/football/68777510