(ឡុងដ៍)៖ ខ្សែប្រយុទ្ធក្លិប Aston Villa កីឡាការិនី Rachel Daly បានប្រកាសចូលនិវត្តន៍ ពីក្រុមជម្រើសជាតិអង់គ្លេសជាផ្លូវការហើយ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។

ស្ថិតក្នុងវ័យ ៣២ឆ្នាំ កីឡាការិនីរូបនេះ ធ្លាប់បានចូលលេងចំនួន ៨៤លើកឱ្យក្រុមជម្រើសជាតិ ដែលជាសមាជិកសំខាន់មួយរូបផងដែរ ក្នុងការឈ្នះពានរង្វាន់ Euro ឆ្នាំ២០២២ ក្នុងទឹកដីរបស់ខ្លួន។

នាងបានចូលលេងក្នុងនាមជាកីឡាករបម្រុងនៅចុងម៉ោង នៃការប្រកួតជម្រុះ Euro ឆ្នាំ២០២៥ ពេលឈ្នះ ២-០ កាលពីថ្ងៃអង្គារ លើគូប្រជែងសាធារណរដ្ឋអៀរឡង់។

សូមជម្រាបថា Daly បានបង្ហាញខ្លួនលើកដំបូង ក្នុងក្រុមជម្រើសជាតិអង់គ្លេស ពេលប៉ះក្រុមស៊ែប៊ី កាលពីឆ្នាំ២០១៦ និងរកបាន ១គ្រាប់ដំបូងក្នុងចំណោម ១៦គ្រាប់សរុប​ ដែលនាងរកបានឱ្យក្រុមជម្រើសជាតិ៕

https://www.bbc.com/sport/football/68778228