(ភ្នំពេញ)៖ សប្ដាហ៍នេះ EXPREZ TOUR CONCERT នឹងរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីចូលឆ្នាំខ្មែរដ៏ធំសម្បើមប្រចាំប្រទេស នៅថ្ងៃចូលឆ្នាំខ្មែររយៈពេល ៣ថ្ងៃពេញតែម្ដង ការប្រគំតន្ត្រីនេះ នឹងធ្វើឡើងនៅថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២៤ ដែលមានទីតាំងនៅទីលានតេជោ (ពយតាមូង) ខេត្តព្រះសីហនុ ចាប់ពីម៉ោង ៨យប់តទៅ។  

ព្រឹត្តិការណ៍ប្រគំតន្ត្រីនេះ ពិសេសជាងសប្ដាហ៍មុនៗ ដោយពេលថ្ងៃមានការលេងល្បែងប្រជាប្រិយ រាំចង្វាក់ប្រពៃណីខ្មែរ បាញ់ទឹក អមជាមួយ DJ ចាក់ភ្លេងរាំសប្បាយសម្រាប់បងប្អូនរាំកម្សាន្ត នៅពេលថ្ងៃចាប់ពីម៉ោង ២ដល់៤រសៀល និងពេលយប់ចាប់ពីម៉ោង ១១ដល់២យប់ ដោយចាប់ផ្ដើមលេងតាំងពីថ្ងៃទី ១៣ដល់ថ្ងៃទី១៦ ខែមេសា។

ចូលរួមកម្សាន្តសប្បាយដោយសេរី ជាមួយកំពូលតារាចម្រៀងល្បីៗប្រចាំផលិតកម្ម Galaxy ឬទស្សនាការផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី។  

គួរបញ្ជាក់ផងដែរថា ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី មានរង្វាន់ជាហូរហែដែលមានដូចជា៖ រង្វាន់ឡានទំនើបស៊េរីថ្មី Toyota Raize ជារៀងរាល់ខែ, រង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មី, និងលុយសុទ្ធជាច្រើនរង្វាន់៕

*EXPREZ, Exprez Yourself! 
*ទំព័រហ្វេសប៊ុកផ្លូវការរបស់ EXPREZ៖ https://www.facebook.com/ExprezCambodia