(ភ្នំពេញ)៖ កាលពីពេលកន្លងទៅថ្មីៗ នេះ ហ្គេនស៍បឺគ បានរកឃើញគូស្នេហ៍អាពាហ៍ពិពាហ៍លំដាប់ពិភពលោក ដែលបានឈ្នះរង្វាន់ទឹកប្រាក់ចំនួន ២២,២២២ដុល្លារ ដំបូងគេបំផុតនៅស្រុកខ្មែរ ដែលធ្វើឱ្យប្ដីប្រពន្ធមួយគូនេះកែប្រែវាសនា ក្លាយជាអ្នកមានត្រឹមតែមួយប៉ប្រិចភ្នែក។ ឥឡូវនេះក្រុមការងារហ្គេនស៍បឺគ បានចុះទៅប្រគល់រង្វាន់ផ្ទាល់ជូនដល់ប្ដីប្រពន្ធមួយគូ ដែលបានឈ្នះរង្វាន់ទឹកប្រាក់សុទ្ធ អាពាហ៍ពិពាហ៍ពីហ្គេនស៍បឺគ គឺច្រើនរហូតដល់ ២២,២២២ដុល្លារ ពិតជាច្រើនច្រើនខ្លាំងណាស់ ដែលមិនធ្លាប់មានពីមុនមក គឺបានទៅលើឈ្មោះ រឿន ណុន ជាស្វាមី និងអាត សាវ៉ាត ជាភរិយា មានទីលំនៅបច្ចប្បន្ននៅ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

គូស្នេហ៍ទាំងពីរបានប្រាប់ឲ្យដឹងថា ស្ថានភាពគ្រួសារបស់ពួកគេកំពុងតែលំបាកផង ឥឡូវនេះពិតជាសប្បាយរីករាយ និងសែនរំភើបយ៉ាងក្រៃលែង ស្ទើរមិនគួរឱ្យជឿ ហើយស្មានតែគេបោកតើ ពេលដែលបានទទួលប្រាក់សុទ្ធ អាពាហ៍ពិពាហ៍រង្វាន់យក្ស ពីហ្គេនស៍បឺគ។ ចង់ដឹងថា តើប្ដីប្រពន្ធពីរនាក់នេះធ្វើម្ដេច ទើបក្លាយជាសេដ្ឋី?

តាមការរៀបរាប់របស់ពួកគេ គឺថាគ្រាន់តែទិញស្រាបៀរហ្គេនស៍បឺគឈុតចំនួន ១៦០កេស ទទួលបានសន្លឹកឆ្នោតផ្សងសំណាង ចំនួន១សន្លឹក និងមានថែមចំណងដៃជាច្រើនទៀត សម្រាប់ចូលរួមក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ពួកគេទាំងពីរ ទើបបានធ្វើឱ្យប្ដីប្រពន្ធមួយគូនេះ​ ឈ្នះទឹកប្រាក់សុទ្ធចំនួន ២២,២២២ដុល្លារ ពិតជាប្ដីប្រពន្ធកំពូលសំណាងមែន។ រង្វាន់អាពាហ៍ពិពាហ៍ ២២,២២២ ដុល្លារនេះ នៅមិនទាន់អស់នៅឡើយទេ ហ្គេនស៍បឺគ នឹងធ្វើការចាប់រង្វាន់ជាបន្តបន្ទាប់បន្ថែមទៀត នៅពេលខាងមុខនេះ ឱ្យតែអតិថិជននៅបន្តជ្រើសយកស្រាបៀរ ហ្គេនស៍បឺគ ចូលរួមក្នុងគ្រប់កម្មពិធីដូចជា មង្គលការ, ឡើងគេហដ្ឋានថ្មី, ខួបកំណើត និងកម្មពិធីផ្សេងៗ នឹងក្លាយទៅជាសេដ្ឋីភ្លាមៗ ពីហ្គែនស៍បឺគ។

ហ្គេនស៍បឺគឆ្ងាញ់ រង្វាន់យក្ស រង្វាន់ច្រើន។
តោះ! ជួយចែករំលែកព័ត៌មាននេះ ទៅកាន់ពុកម៉ែបងប្អូនដទៃទៀត ឱ្យបានឈ្នះរង្វាន់គ្រប់ៗគ្នា។
សូមពិសារដោយការទទួលខុសត្រូវ បើស្រវឹងកុំបើកបរ!៕

http://image.freshnewsasia.com/2021/id-155/fn-2024-04-11-16-00-02-0.JPG