(ភ្នំពេញ)៖ CAMBODIA BEER នៅតែបន្តសកម្មភាពយ៉ាងសស្រាក់សស្រាំក្នុងការប្រគល់រង្វាន់ជូនអតិថិជនសំណាងរបស់ខ្លួន។ មួយសប្ដាហ៍មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកដល់ CAMBODIA BEER មិនរំលងទេ គឺធ្វើការប្រគល់រង្វាន់ ខុនដូដ៏ប្រណីត ជីប ម៉ុង លែន ១យូនីត និងរថយន្ត Ford Ranger ស៊េរីថ្មី ១គ្រឿងជូនអតិថិជនសំណាងដែលគាស់ឈ្នះពីក្រវិលកំប៉ុង CAMBODIA BEER ដើម្បីពួកគាត់បានយកទៅប្រើប្រាស់ និងសម្រាប់ជាមធ្យោបាយធ្វើដំណើរជួបជុំគ្រួសារ បង្កើនភាពស្និទ្ធស្នាលនាឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

មកស្គាល់អតិថិជន ដែលបានឈ្នះ ខុនដូ និងរថយន្ត Ford Ranger ស៊េរីថ្មី ទាំង ២រូប ក្នុងថ្ងៃនេះវិញ មាន៖

*១) លោក គង់ សីហា រស់នៅទីក្រុងភ្នំពេញ ឈ្នះរង្វាន់ ខុនដូ ជីប ម៉ុង លែន ១យូនីត
*២) លោក គីម សុខ រស់នៅភ្នំពេញ ឈ្នះរង្វាន់រថយន្ត Ford Ranger ស៊េរីថ្មីបកកេស ១គ្រឿង។

គួរបញ្ជាក់ផងដែរថា CAMBODIA BEER គឺជាក្រុមហ៊ុនដែលផ្ដល់ជូនរង្វាន់ត្រលប់ទៅអតិថិជនយ៉ាងច្រើនសន្ធឹកសន្ធាប់ ជារៀងរាល់ខែ ហើយក៏ជាក្រុមហ៊ុនតែមួយគត់ដែលផ្ដល់ជូនរង្វាន់ខុនដូប្រណីត តម្លៃខ្ទង់ ៨ម៉ឺនដុល្លារជូនអតិថិជនរបស់ខ្លួន។ កាន់តែពិសេស សម្រាប់តែឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរនេះ CAMBODIA BEER មានផ្ដល់ជូនរង្វាន់រថយន្ត Ford Ranger ស៊េរីថ្មីចំនួន ៥គ្រឿង ខុនដូ ជីប ម៉ុង លែន ២យូនីត ម៉ូតូជាច្រើនគ្រឿង និងលុយសុទ្ធជាច្រើនរង្វាន់។

សូមអបអរសាទរដល់អតិថិជនកំពូលសំណាង CAMBODIA BEER ទាំង ២នាក់!តើអ្នកណាជាអតិថិជនកំពូលសំណាងបន្ទាប់?៕

CAMBODIA BEER បង្កើនភាពស្និទ្ធស្នាល! រង្វាន់កាន់តែអស្ចារ្យ! ពិសាដោយការទទួលខុសត្រូវ