(ព្រះសីហនុ)៖ ព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្តព្រះសីហនុហើយនៅសប្ដាហ៍នេះ ដោយការប្រគំតន្ត្រី ខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងល្បីប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹងចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ។

ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី ១៤,​១៥ និង១៦ ខែមេសា ឆ្នាំ២០២៤ នេះ ដែលមានទីតាំងនៅ ទីលានតេជោ (ពយតាម៉ូង) ខេត្តព្រះសីហនុ ចាប់ពីម៉ោង ០៨:០០នាទីយប់ ដល់ម៉ោង១១:នាទី៣០យប់។ 

តារាចម្រៀងដែលនឹងចូលរួមច្រៀង មានដូចជា តារាចម្រៀងប្រចាំប្រទេស លោក ព្រាប សុវត្ថិ, លោក ខេមរៈ សិរីមន្ត, លោក ខេម, កញ្ញា តន់ ចន្ទសីម៉ា, លោក ខាន់ ជេមស៌, លោក Tempo Tris, លោក សុវត្ថិ មុនីវណ្ណ, លោក ជុំ លីណូ, លោក នេន ទុំ, លោក សុវត្ថិ សិរីវុឌ្ឍ, អ្នកនាង ខាត់ សួស្តី, កញ្ញា ហ៊ិន លីដា, លោក វង្ស ថាណាន់, លោក រាជ ប្រាថ្នា, កញ្ញា អ៊ុក សុវណ្ណារី, លោក ធឿន បូរី, កញ្ញា អេមមី និង កញ្ញា ណាណា។

ក្រៅការប្រគំតន្ត្រីរបស់តារាចម្រៀង ដែល បានរៀបរាប់ខាងលើ ក៏មានអមមកជាមួយការសម្ដែង Show ពិសេសៗ ដើម្បីបង្កើនភាពសប្បាយរីករាយ នៅលើឆាកតន្រ្តីដ៏ធំសម្បើម បច្ចេកទេស Sound ទំនើបចុងក្រោយ និងភ្លើងចម្រុះពណ៌ដ៏អស្ចារ្យ ដែលមិនធ្លាប់មានពីមុន។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមដោយសេរី៕