(ភ្នំពេញ)៖ យើងទាំងអស់គ្នា សុទ្ធតែបានកត់សម្គាល់ឃើញពីការវិវឌ្ឍទៅមុខ ឥតឈប់ឈរលើគ្រប់ផ្នែក នៅទូទាំងពិភពលោក មិនថារបៀបរស់នៅ ការប្រាស័យទាក់ទង ការប្រកបអាជីវកម្ម និងការប្រតិបត្តិកិច្ចការងារ ជាដើម។ ឧទាហរណ៍ ជាក់ស្តែង ដូចជាផ្នែកគណនេយ្យ ដែលជាវិជ្ជាជីវៈ បច្ចេកទេសសំខាន់មួយក្នុងអាជីវកម្ម ក៏ត្រួវបានមើលឃើញថាមានការវិវឌ្ឍខ្លាំង គួរឲ្យកត់សម្គាល់ ផងដែរ។

ជាទូទៅ បរិបទនៃផ្នែកហិរញ្ញវត្ថុ ពន្ធដារ និងសវនកម្ម តែងមានការផ្លាស់ប្តូរទៅមុខជានិច្ច ស្របទៅតាមកំណែប្រែ នៃច្បាប់នានា ដូចជាច្បាប់សារពើពន្ធដារ ការធ្វើវិសោធនកម្មនៃរបាយការណ៍ ហិរញ្ញវត្ថុ របកគំហើញបនៃច្ចេកវិទ្យាថ្មីៗ ជាដើម។ របត់នៃការកត្តាពាក់ពន្ធទាំងអស់នេះហើយ ដែលតម្រូវឲ្យបុគ្គលដែលប្រកប វិជ្ជាជីវៈនេះត្រូវខិតខំពង្រឹងចំណេះដឹងលើ ជំនាញបច្ចេកទេសរបស់ខ្លួនឲ្យ បានខ្ជាប់ខ្ជួនជានិច្ច ។

ការបន្តសិក្សាលើវិជ្ជាជីវៈនេះ មិនមែនដើម្បីតែទទួលបានសញ្ញាបត្រប៉ុណ្ណោះទេ តែការសិក្សានេះក៏សំខាន់ចំនួន៤ ទៀត ដល់ការប្រតិបត្តិការការងារប្រចាំថ្ថថៃផងដែរ រួមមាន៖

* ដើរទាន់ការវិវឌ្ឃន៍ទៅមុខនៃវិជ្ជាជីវៈគណនេយ្យ៖ គណនេយ្យគឺជាវិជ្ជាជីវៈមួយដែលមានភាពបត់ បែនឥតឈប់ឈរ ស្របទៅតាមការរធ្វើវិសោធនកម្មនៃច្បាប់ពន្ធដារ ការរធ្វើវិសោធនកម្មនៃស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុ ជាពិសេសគឺការរកឃើញនូវរបកគំហើញបច្ចេកវិទ្យាថ្មីៗ ដែលជាហេតុធ្វើឲ្យជះឥទ្ធិពល របស់របៀបដែលគណនេយ្យករធ្វើកិច្ចការងាររបស់ខ្លួន។ កត្តាទាំងអស់នេះហើយដែលទាមទារឲ្យ គណនេយ្យករចាំបាច់ត្រូវបន្តការសិក្សាជាប់ជានិច្ច ដើម្បីឲ្យខ្លួនមានចំណេះដឹងតាមទាន់សម័យកាល។

* ពង្រឹងជំនាញបច្ចេកទេស៖ បន្ថែមពីលើការទទួលបានចំណេះដឹង វាក៏ជួយឲ្យគណនេយ្យករ ដែលបន្តការសិក្សាលើវិជ្ជាជីវៈនេះ មានការវិវឌ្ឃន៍ខ្លាំងលើបច្ចេកវិទ្យាថ្មីដែលជួយសម្រួលការងារប្រចាំថ្ងៃ ដែលចំណុចនេះអាចឲ្យពួកគេ អាចផ្តោតលើការងារដែលមានគុណតម្លៃខ្ពស់ ដូចជាការងារវាយតម្លៃរបាយការណ៍ហិរញ្ញវត្ថុ បង្កើតយុទ្ធសាស្ត្រថ្មីៗ និងគ្រប់គ្រងហនិភ័យនានាដែលអាចជះឥទ្ធិពល ដល់ការងាររបស់ខ្លួន។

* បង្កើនឱកាសការងារថ្មីៗ៖ ការបន្តការសិក្សា ក៏នឹងបើកផ្លួវឲ្យយើងនូវឱកាសការងារថ្មីៗ ផងដែរ។ និយោជកតែងឲ្យតម្លៃខ្ពស់លើបុគ្គលិកដែលតាំងចិត្តខ្ពស់ក្នុងការពង្រឹងចំណេះដឹងខ្លួន និងខិតខំអភិវឌ្ឍ សម្ថភាពឥតឈប់ឈរ។ ជាហេតុធ្វើឲ្យបុគ្គលិក ដែលខិតខំអភិវឌ្ឍសម្ថភាពរបស់ខ្លូន តែទទួលបាន នូវឱកាសតំឡើងតំណែង ទៅកាន់តួនាទីថ្នាក់ដឹងនាំ ដែលមានប្រាក់បៀវរត្ស ខ្ពស់ផងដែរ។

* ពង្រីកបណ្តាញទំនាក់ទំនង៖ ការបន្តសិក្សា មិនថាតាមរយៈការចូលរួមការបណ្តុះបណ្តាលក្នុងថ្នាក់ ក្រោយឧត្តមសិក្សា ចូលរួមសិក្ខាសាលា ឬក៏សន្និសីទ នឹងធ្វើឲ្យយើងបានជួបជាមួយបុគ្គលដែល ឋិតក្នុងជំនាញដូចគ្នា ដែលកត្តានេះនឹងជម្រុញឲ្យយើងអាចទទួលបានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីបរិបទការងារផ្សេងៗគ្នា។

វិទ្យាស្ថានខេមអេដ ត្រូវបានទទួលស្គាល់ថា ជាសាលាធុរកិច្ចដែលមានគុណភាពអប់រំស្តង់ដា ជាអន្តរជាតិលើវិជ្ជាជីវៈគណនេយ្យ និងហិរញ្ញវត្ថុ។ វិទ្យាស្ថានខេមអេដ ផ្តល់ការបណ្តុះបណ្តាលលើកម្មវិធី សិក្សាជាច្រើនដែលទាក់ទងនិងវិជ្ជាជីវៈគណនេយ្យ និងហិរញ្ញវត្ថុ។ ក្នុងនោះផងដែរ វិទ្យាស្ថានខេមអេដ ក៏ផ្តល់ការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិទ្យាសាស្ត្រគណនេយ្យ និងហិរញ្ញវត្ថុ ដែលជា កម្មវិធីបានដែលបញ្ចូលនូវមុខវិជ្ជារបស់កម្មវិធី ACCA ក្នុងការសិក្សា និងប្រឡងដើម្បីឲ្យ បេក្ខជនអាចទទួលបាន បរិញ្ញាបត្រជាន់ខ្ពស់ និងសញ្ញាបត្រ អ្នកជំនាញផ្នែក គណនេយ្យ និងហិរញ្ញវត្ថុ ACCA ក្នុងពេលតែមួយ។

កម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិទ្យាសាស្ត្រគណនេយ្យ និងហិរញ្ញវត្ថុរបស់ វិទ្យាស្ថានខេមអេដ ត្រូវបានបង្កើតឡើងក្នុងគោលបំណងរៀបចំ ឲ្យនិស្សិតដែលបញ្ចប់ការសិក្សាអាច បំពេញការងារជាអ្នកគ្រប់គ្រងផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ  មានភាពជាអ្នកដឹកនាំប្រកបដោយ ក្រមសីលធម៌ខ្ពស់។ ដើម្បីបញ្ចប់ការសិក្សា កម្មវិធីបេក្ខជនតម្រូវឲ្យបញ្ចប់មុខវិជ្ជាចំនួន១១ និងឯកសារ ស្រាវជ្រាវមួយ សរុបចំនួន ៥៩ក្រេឌីត។

គួរបញ្ជាក់ផងដែរថា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះ តែងបើកថ្នាក់សិក្សាថ្មី ចំនួន២ដងក្នុងមួយឆ្នាំ  នៅរៀងរាល់ពាក់កណ្តាលខែមករា និងពាក់កណ្តាល ខែកក្កដា។ បន្តការសិក្សាលើវិជ្ជាជីវៈគណនេយ្យរបស់អ្នកនៅថ្ងៃនេះ ដើម្បីក្លាយជាអ្នកដឹកនាំ ផ្នែកគណនេយ្យ នៅថ្ងៃមុខ ជាមួយវិទ្យាស្ថានខេមអេដតាមរយៈ៖ https://web.cam-ed.com/beta/master-register ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖ ០៧០ ៦៧៣ ៦៧៣/ ០១០ ៩៨៦ ៥២៣ ៕