(បរទេស)៖ មហាសេដ្ឋី Elon Musk ដែលជាបណ្តាញសង្គម X បាននិយាយថា លោកបានទទួលការសាកសួរដើម្បីស៊ើបអង្កេត ពីសភាតំណាងសហរដ្ឋអាមេរិក ទាក់ទងនឹងសកម្មភាព របស់បណ្តាញសង្គម X ដែលត្រូវគេអះអាងថា បានបំពានច្បាប់ក្នុងងប្រទេសប្រេស៊ីល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។

លោក Musk បាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា X ត្រូវបានស្នើឲ្យផ្អាកគណនីរបស់សមាជិកសភាប្រេស៊ីល និងអ្នកកាសែតជាច្រើន។ ការសាកសួររបស់សភាអាមេរិកលើក្រុមហ៊ុន X នៅពេលនេះ បានកើតឡើង បន្ទាប់ពីចៅក្រមនៃតុលាការកំពូលប្រេស៊ីលលោក Alexandre de Moraes ប្រកាសបើកការស៊ើបអង្កេត លើលោក Musk បន្ទាប់ពីលោកមិនព្រមបិទគណនី X របស់បុគ្គលមួយចំនួន តាមសំណើររបស់តុលាការប្រេស៉ីល។ លោក Moraes បាននិយាយថា ប្រសិនបើ X បរាជ័យក្នុងការអនុលោមសំណើររបស់តុលាការប្រេស៉ីល ក្រុមហ៊ុននេះនឹងត្រូវពិន័យជាប្រាក់ចំនួន ១៩,៧៣៦ដុល្លារក្នុងមួយថ្ងៃ។

ជុំវិញព័ត៌មានខាងលើនេះ សភាអាមេរិកមិនអាចទាក់ទងបានភ្លាមៗ ដើម្បីសុំការអត្ថាធិប្បាយបានទេ ខណៈក្រុមហ៊ុន X ក៏មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើរបស់រ៉យទ័រសម្រាប់ការអត្ថាធិប្បាយដែរ៕