(ឡុងដ៍)៖ ខ្សែបម្រើក្លិបសារកាព្រៃ Newcastle United កីឡាករ​ Joe Willock នឹងខកខានការប្រកួតក្នុងលីគ Premier League នាថ្ងៃសៅរ៍សប្តាហ៍នេះ ក្នុងពេលទទួលក្រុម Tottenham Hotspur ដោយសាររបួសសរសៃពួរកែងជើង។ នេះបើយោងតាមសម្តីអ្នកចាត់ការ Eddie Howe ហើយបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤។

Willock ដែលបានខកខានមួយផ្នែកធំ នៃរដូវកាលនេះ ដោយសាររបួសសរសៃពួរកែងជើង និងសរសៃពួរនោះ បានរងរបួស ក្នុងតង់ទី១ នៃការប្រកួតឈ្នះ ១-០ របស់ Newcastle លើគូប្រជែង Fulham នៅកីឡដ្ឋាន Craven Cottage កាលពីសប្តាហ៍មុន។

​Newcastle រំពឹងថា Willock នឹងមិនរងរបួសរយៈពេលយូរនោះទេ ខណៈកីឡាករ Jamaal Lascelles, Nick Pope, Kieran Trippier និង Callum Wilson បានស្ថិតក្នុងបញ្ជីកីឡាករ ដែលត្រូវអវត្តមានរយៈពេលយូររួចទៅហើយ។

សូមជម្រាបថា Newcastle កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៨ ក្នុងតារាងលីគកំពូលអង់គ្លេស Premier League មាន ១៣ពិន្ទុតាមពីក្រោយក្រុមលេខ៤ Spurs៕