(ភ្នំពេញ)៖ ដើម្បីអរអបសាទរសង្ក្រាន្តឆ្នាំថ្មី ព.ស. ២៥៦៨ អ៉ី-ម៉ាន់នី បានបន្តនូវប្រម៉ូសិនផ្តល់ប្រាក់ត្រលប់មកវិញរហូតទៅដល់ ៦០០០រៀល ជូនអតិថិជនរបស់ខ្លួន នៅពេលជិះ PassApp ដើរលេងកម្សាន្ដនៅក្នុងទីក្រុងខេត្តនានា។

ការសហការមួយនេះ អាចផ្តល់ភាពងាយស្រួលបំផុតដល់អតិថិជនអ៊ី-ម៉ាន់នីលើមធ្យោបាយធ្វើដំណើរ ជាពិសេសនៅថ្ងៃបុណ្យចូលឆ្នាំថ្មីនេះដែលមានមនុស្សជាច្រើនកុះករ ធ្វើឱ្យមានផលពិបាកទាំងការចតឡានម៉ូតូ និងស្ទះចរាចរណ៍ពេញលើដងផ្លូវ ដែលធ្វើឱ្យមានអារម្មណ៍ថាធុញទ្រាន់នឹងការបើកបរ។ សម្រាប់អ្នកជិះម៉ូតូវិញ អ្នកមិនចាំព្រួយបារម្ភពីអាកាសធាតុក្តៅប៉ុណ្ណាឡើយ។

ដើម្បីទទួលបានប្រាក់ត្រលប់មកវិញពីការជិះ PassApp ជាដំបូងអ្នកចាំបាច់ត្រូវមានគណនី eMoney Wallet ជាមុនសិន។

សម្រាប់អតិថិជនថ្មី អ្នកអាចចុចទីនេះ https://link.emoney.com.kh/Share_all ដើម្បីដោនឡូត eMoney App និងចុះឈ្មោះបាន បន្ទាប់មកអ្នកគ្រាន់តែចូលទៅក្នុង PassApp រួចភ្ជាប់ការទូទាត់ទឹកប្រាក់ ជាមួយគណនី eMoney Wallet របស់អ្នក ហើយរាល់ការកក់ PassApp ជិះ អ្នកនឹងទទួលប្រាក់ត្រលប់មកវិញភ្លាមៗទៅក្នុងគណនីនៅពេលអ្នកទូទាត់រួច។ សម្រាប់វិធីភ្ជាប់ការទូទាត់ប្រាក់តាមគណនី eMoney Wallet នៅក្នុង PassApp អ្នកអាចមើលវិដេអូនៅខាងក្រោមអត្ថបទមួយនេះបាន។

ចំណាំ៖ ការផ្តល់ជូនមួយនេះមានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤

- ការផ្តល់ជូនមួយនេះមានសម្រាប់តែគណនីប្រាក់រៀលតែប៉ុណ្ណោះ
- ការជិះ PassApp ម្តងត្រូវមានតម្លៃយ៉ាងតិច ៤,០០០រៀល ដើម្បីទទួលបានការផ្តល់ជូននេះ
- ក្នុងប្រតិបត្តិការទូទាត់ម្តង អ្នកនឹងទទួលទឹកប្រាក់ត្រលប់វិញរហូតទៅដល់ ២,០០០រៀល។

ក្រៅពីអតិថិជនរបស់ខ្លួន អ៊ី-ម៉ាន់នី ក៏ផ្តល់ជូនបន្ថែមដល់អ្នកបើកបរ PassApp ជាច្រើនរូប សម្រាប់លើកទឹកចិត្ត និងអរគុណទៅលើការខិតខំប្រឹងប្រែងបម្រើសេវាកម្មដល់ប្រជាជនកម្ពុជា មិនខ្វល់ពីថ្ងៃឈប់សម្រាក។

ការផ្តល់ជូនរួមមានទាំង ស៊ីមកាតលេខពិសេសរបស់ប្រព័ន្ធមិត្តហ្វូន, ទិន្នន័យអ៉ីនធើណេតរហូតទៅដល់ 45GB, គូប៉ុងបញ្ចុះតម្លៃ 5% លើការទូទាត់វិក្កយបត្រ EDC និងមានឱកាសឈ្នះ iPhone 15 Pro Max ថែមទៀតផង ហើយអ្នកបើកបរ PassApp ទាំងអស់អាចមកបើករង្វាន់លើកទឹកចិត្តទាំងនេះបាននៅទីស្នាក់ការរបស់ក្រុមហ៊ុនផាសអេបទាំង៥ ខេត្តក្រុង ដូចជា ភ្នំពេញ សៀមរាប បាត់ដំបង ព្រះសីហនុ និងក្រុងប៉ោយប៉ែត។

មិនថាក្នុងឱកាសណាក៏ដោយ អ៉ី-ម៉ាន់នីតែងតែយកចិត្តទុកដាក់ និងជួយសម្រួលរបៀបរបបរស់នៅប្រចាំថ្ងៃរបស់អតិថិជនជានិច្ច ព្រមទាំងបន្តផ្តល់ជូនបន្ថែមលើសពីគេ។ ដោយហេតុនេះហើយ ទើបយើងអាចជឿកជាក់ និងទុកចិត្តប្រើប្រាស់សេវាកម្មអ៊ី-ម៉ាន់នីបាន៕ របៀបភ្ជាប់ការទូទាត់ប្រាក់តាមគណនី eMoney Wallet នៅក្នុង PassApp៖