(បរទេស)៖ ក្រុមហ៊ុន Apple បានបរាជ័យក្នុងការព្យាយាមឱ្យតុលាការនៃចក្រភពអង់គ្លេសលុបចោលពាក្យបណ្ដឹងមួយដែលមានតម្លៃរហួតដល់ជិត ១ពាន់លានដុល្លារអាមេរិក បន្ទាប់ពីមានក្រុមអ្នកអភិវិឌ្ឍកម្មវិធី (Developers) ប្រមាណជា ១៥០០នាក់ បានប្ដឹង Apple ជុំវិញការគិតប្រាក់រហូតដល់ ៣០ភាគរយរាល់ការទិញកម្មវិធីនៅលើ App Store។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា តុលាការនៃចក្រភពអង់គ្លេស មិនត្រឹមតែទទួលយកការស្នើសុំឱ្យលុបចោលពាក្យបណ្ដឹងនេះនោះទេ ថែមទាំងបានបញ្ជាក់ថា បណ្ដឹងមួយនេះកំពុងដំណើរការ ហើយវាអាចនឹងត្រូវយកមកកាន់ក្ដីនៅឆ្នាំក្រោយ។

ដើមបណ្ដឹងបាននិយាយថា ក្រុមហ៊ុន Apple កំពុងបំពានទីផ្សារតាមរយៈចំណែកទីផ្សារដ៏លេចធ្លោរបស់ខ្លួន ជាពិសេសគឺនៅលើកម្មវិធី App Store ដែលមានការពេញនិយមសម្រាប់ iPhone ហើយរាល់ការគិតកម្រៃទីផ្សារ ៣០ភាគរយពីរាល់ការទិញ Apps ដែល Developers បានដាក់លក់នៅលើ App Store គឺវាជាការរំលោភបំពានដ៏ធ្ងន់ធ្ងរ។

ពាក់ព័ន្ធនឹងបណ្ដឹងនេះ កាលពីដើមខែមករា មេធាវីរបស់ Apple បានប្រកែក និងឆ្លើយបំភ្លឺនៅមុខតុលាការនៃចក្រភពអង់គ្លេសថា Developers អាចមានសិទ្ធិក្នុងកាទាមទារមិនឱ្យគិតប្រាក់ទៅលើការទិញកម្មវិធីចេញពី UK App Store ប៉ុន្តែចំពោះមិនអាចទាមទារមិនឱ្យគិតប្រាក់កម្រៃជើងសារនៅទូទាំងចក្រភពអង់គ្លេសបានទេ។ ចៅក្រមមិនយល់ស្រប និងបានដោយនិយាយថា ការយកកម្រៃជើងសាររបស់ Apple ដល់អ្នកបង្កើតកម្មវិធីដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសទាក់ទងនឹងពាណិជ្ជកម្មដែលធ្វើប្រតិបត្តិការលើហាងដែលមិនមែនជារបស់ចក្រភពអង់គ្លេសបានធ្វើឱ្យមានការអនុវត្តនៅក្នុងចក្រភពអង់គ្លេស ដូច្នេះវាដូចគ្នាទៅនឹងការទាមទាររបស់ Developers អង់គ្លេសផងដែរ៕