(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីលំដាប់ពិភពលោក BMW បានប្រកាសបង្ហាញជាផ្លូវការថា ខ្លួនអាចលក់រថយន្តអគ្គីសនីបានរហូតដល់ជាង ១លានគ្រឿងនៅក្នុងឆ្នាំនេះ ខណៈដែល ៣ខែដំបូងនៃឆ្នាំ២០២៤ ខ្លួនរថយន្តអគ្គិសនីបានចំនួន ៨២៧០០គ្រឿងទៅឱ្យអតិថិជន ដោយបានកើនឡើងប្រមាណជិត ២៨ភាគរយ បើធៀបនឹងទៅរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រុមហ៊ុនផលិតរថយន្តស៊េរីទំនើបរបស់អាល្លឺម៉ង់មួយនេះ បានកត់សម្គាល់ឃើញថា ដំណើរការនៃការលក់គឺ «មានតុល្យភាព» នៅទូទាំងតំបន់ទីផ្សារសំខាន់ៗនៅក្នុងពិភពលោក។ សន្ទុះនៃការលក់រថយន្តអគ្គិសនីនៅដើមឆ្នាំនេះ បានបង្ហាញឱ្យឃើញថា BMW អាចគ្រប់គ្រងពេលវេលា និងការលក់រថយន្តអគ្គិសនីរបស់ខ្លួនបាន ហើយបើគ្មានអ្វីប្រួលប្រែលនោះទេ គឺ BMW នឹងលក់រថយន្តបានជាង ១លានគ្រឿងនៅក្នុងឆ្នាំនេះ។

រថយន្ត BMW ដែលមានតម្រូវការខ្ពស់នោះគឺម៉ូដែល i4, iX3, iX1, iX និង i7 ចំណែក i5 ដែលជាម៉ូដែល ត្រូវបាន BMW បញ្ជាក់ថា «បង្ហាញការពេញនិយមជាពិសេស»។ BMW បានបង្ហាញក្ដីសង្ឃឹមខ្ពស់ថា រថយន្តអគ្គិសនីនឹងក្លាយជាកត្តាមួយក្នុងការជំរុញកំណើនប្រាក់ចំណូលរបស់ក្រុមហ៊ុន នៅក្នុងឆ្នាំ២០២៤ ព្រមទាំងបានព្យាករណ៍ពីកំណើននៃការលក់ចំនួនពីរខ្ទង់ពេញមួយឆ្នាំ៕