(អាល្លឺម៉ង់)៖ Bayer Leverkusen បានលើកពានរង្វាន់លីគបាល់ទាត់អាល្លឺម៉ង់ Bundesliga 2023-24 ជាលើកដំបូងរបស់ក្លិប ក្រោមការដឹកនាំដោយបុរសសញ្ជាតិអេស្ប៉ាញ Xabi Alonso ក្នុងរយៈពេល ១២០ឆ្នាំ ជាប្រវត្តិសាស្ត្ររបស់ក្រុម ក្រោយពីបានយកជ័យជម្នះលើក្រុម Werder Bremen ៥-០ នៅប្រកួតទី២៩ ក្នុងរដូវកាលនេះ។

Bayer Leverkusen នៅសល់តែ ៥ប្រកួតទៀតត្រូវបញ្ចប់លីគរដូវកាលនេះ ខណៈការឈ្នះពានលីគរដូវកាលនេះពួកគេរកបាន ៧៩ពិន្ទុ ដែលមានពិន្ទុលើសគូប្រជែង Bayern Munich ដល់ទៅ ១៦ពិន្ទុនិងលេងមិនទាន់ចាញ់នោះទេប្រចាំលីគរដូវកាលនេះ។

តាមរយៈជ័យជម្នះនេះបានធ្វើឱ្យក្លិប Bayer Leverkusen គឺជាក្លឹបទី១៣ ដែលបានឈ្នះពានលីគ Bundesliga ហើយជាជើងឯកថ្មីដំបូងចាប់តាំងពីក្លិប Wolfsburg ធ្វើបាននៅក្នុងរដូវកាល២០០៨-០៩ ក្នុងនាមជាក្រុមឈ្នះនេះលើកដំបូងដូចគ្នាក្នុងប្រវត្តិសាស្ត្រប្រចាំលីគ នឹងជាការបញ្ចប់ភាពខ្លាំងរបស់ Bayer Munich ដែលឈ្នះពានេះ ១១លើកជាប់គ្នាផងដែរ។

ហើយនេះគឺជាសមិទ្ធិផលដ៏អស្ចារ្យដំបូងមួយរបស់លោក Alonso ដែលជាអតីតខ្សែបម្រើក្លិបអង់គ្លេស Liverpool និងក្លិបអេស្ប៉ាញ Real Madrid នឹងជម្រើសជាតិអេស្ប៉ាញ ដែលបានចូលដឹកនាំក្នុងក្រុម Leverkusen កាលពីខែតុលា ឆ្នាំ២០២២ ក្នុងការងារគ្រូបង្វឹកដំបូងរបស់លោកផងដែរ៕