(បរទេស)៖ ក្រុមហ៊ុនផ្គត់ផ្គង់ដ៏សំខាន់របស់ Apple គឺ Foxconn កំពុងពិចារណាដាក់បញ្ចូលប្រព័ន្ធរង្វិលជុំសម្រាប់នាយកប្រតិបត្តិ នៅ ក្នុងការផ្លាស់ប្តូរដ៏ធំនៃរចនាសម្ព័ន្ធគ្រប់គ្រងរបស់ខ្លួនដែលបានធ្វើឡើងដើម្បីរក្សា និងផ្ដល់ឱកាសសម្រាប់អ្នកមានទេពកោសល្យ។

ប្រព័ន្ធនេះវាមានន័យថា ក្រុមហ៊ុនអាចនឹងធ្វើការផ្លាស់ប្ដូរមុខតំណែក ឬតួនាទីរបស់គណៈគ្រប់គ្រងជាន់ខ្ពស់ក្នុងការទទួលបន្ទុកកិច្ចការងារផ្សេងៗទៅតាមជំនាញ ដែលវាជាប្រព័ន្ធការងារមួយដ៏មានប្រសិទ្ធិភាពសម្រាប់ប្រទេសចិន។ ពោលគឺសម្រាប់អ្នកដែលមានជំនាញ និងទេសកោសល្យគឺនឹងត្រូវទទួលបានការលើកទឹកចិត្តឱ្យទទួលបន្ទុកកិច្ចការងារសំខាន់ៗទៅតាមជំនាញ ហើយសិនជាទទួលបានលទ្ធផលល្អនោះក្រុមហ៊ុននឹងធ្វើការផ្លាស់ប្ដូរទៅតាមស្ថានភាពជាក់ស្ដែង។

សម្រាប់ក្រុមហ៊ុននានានៅជុំវិញពិភពលោក រចនាសម្ព័ន្ធបង្វិលជុំបុគ្គលិកជាន់ខ្ពស់នេះគឺទទួលបានការចាប់អារម្មណ៍ខ្លាំងនោះទេ ប៉ុន្តែអ្នកវិភាគបាននិយាយថា វាអាចលើកកម្ពស់ការងារជាក្រុម និងការពារភាពជាអ្នកដឹកនាំពីការពង្រឹង ក៏ដូចជាអភិវឌ្ឍទេពកោសល្យជំនាន់ក្រោយ។

ប្រភពមួយក្នុងចំនោមប្រភពផ្សេងបាននិយាយថា ផែនការនេះ ត្រូវបាន Foxconnធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការអំពាវនាវម្តងហើយម្តងទៀត ពីសំណាក់អ្នកវិនិយោគិនដើម្បីបង្កើនអភិបាលកិច្ចសាជីវកម្មដោយបំបែកតួនាទីរបស់ថ្នាក់ដឹកនជាន់ខ្ពស់។

ប្រភពពីរក្នុងចំណោមបីបាននិយាយថា ជម្រើសមួយដែលកំពុងត្រូវបានពិចារណាគឺត្រូវមាន CEO បួននាក់ ដែលនឹងបង្វិលគ្នានៅក្នុងរយៈពេល ៦ខែម្ដង។ ពួកគេបាននិយាយថា សេចក្តីលម្អិតមិនទាន់ត្រូវបានបញ្ចប់ទេ ហើយអាចនឹងមានការផ្លាស់ប្តូរ៕