(ភ្នំពេញ)៖ រយៈពេល២ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបប្រមាណ ៥០ម៉ឺននាក់ បានលេងកម្សាន្តសង្ក្រាន្ត ដែលចូលរួមរៀបចំឡើងដោយ CAMBODIA BEER ភេសជ្ជៈប៉ូវកម្លាំង វើក ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី និងផលិតផលផ្សេងទៀតរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅតាមខេត្តតាកែវ ខេត្តកណ្ដាល ខេត្តព្រះសីហនុ និងខេត្តពោធិ៍សាត់រួមមាន៖

ខេត្តតាកែវ៖ មហាព្រឹត្តិការណ៍ សង្ក្រាន្តកម្ពុជា ដែលរៀបចំដោយ CAMBODIA BEER មានទីតាំងនៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវ ខេត្តតាកែ។ បងប្អូនអាចចូលរួមលេងល្បែងប្រជាប្រិយខ្មែរ របាំប្រពៃណី មានឡានទឹក អមជាមួយ DJ ចាក់ភ្លេងរាំកម្សាន្ត កាន់តែពិសេសនោះគឺនៅពេលយប់មានមហាព្រឹត្តិការណ៍តន្ត្រី CAMBODIA BOND FOR MORE CONCERT ដែលនឹងជួបជាមួយកំពូលតារាចម្រៀងជាច្រើនរូប។

ខេត្តកណ្ដាល៖ មហាព្រឹត្តិការណ៍ សង្ក្រាន្ត កម្ពុជាគុនខ្មែរ KKIF ដែលរៀបចំដោយ CAMBODIA BEER មានទីតាំងនៅ វិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ បងប្អូនអាចចូលរួមលេងល្បែងប្រជាប្រិយខ្មែរ មានឡានទឹក រាំកម្សាន្តសប្បាយ កាន់តែពិសេសនោះគឺនៅពេលយប់មានមហាព្រឹត្តិការណ៍ សង្វៀន CAMBODIA KUN KHMER KKIF និងមហាព្រឹត្តិការណ៍តន្ត្រី CAMBODIA BOND FOR MORE CONCERT ដែលនឹងជួបជាមួយកំពូលតារាចម្រៀងជាច្រើនរូប។

ខេត្តព្រះសីហនុ៖ មហាព្រឹត្តិការណ៍ សង្ក្រាន្តព្រះសីហនុ ដែលរៀបចំដោយភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី មានទីតាំងនៅ ទីលានតេជោ (ពយតាមូង) ខេត្តព្រះសីហនុ។ បងប្អូនអាចចូលរួមលេងល្បែងប្រជាប្រិយខ្មែរ របាំប្រពៃណី មានឡានទឹក អមជាមួយ DJ ចាក់ភ្លេងរាំកម្សាន្ត កាន់តែពិសេសនោះគឺនៅពេលយប់មានមហាព្រឹត្តិការណ៍តន្ត្រី EXPREZ TOUR CONCERT ដែលនឹងជួបជាមួយកំពូលតារាចម្រៀងជាច្រើនរូប។

ខេត្តពោធិ៍សាត់៖ មហាព្រឹត្តិការណ៍ សង្ក្រាន្តបាកាន ដែលឧបត្ថម្ភដោយភេសជ្ជៈប៉ូវកម្លាំង វើក មានទីតាំងនៅ វត្តបាកាន ឃុំត្រពាំងជង ស្រុកបាកាន។ បន្ថែមពីលើព្រឹត្តិការណ៍នេះ ពេលថ្ងៃក៏មានការរៀបចំលេងល្បែងប្រជាប្រិយខ្មែរ រាំសប្បាយ និងល្បែងកម្សាន្តផ្សេងៗទៀត កាន់តែពិសេសនោះគឺនៅពេលយប់មានមហាព្រឹត្តិការណ៍ WURKZ សេនាគុនខ្មែរ យ័ន្ត៧ទិស និងមហាព្រឹត្តិការណ៍ប្រគំតន្ត្រី WURKZ TOUR CONCERT ដែលនឹងបង្ហាញវត្តមានតារាចម្រៀងល្បីៗជាច្រើនបង្កើនភាពសប្បាយទ្វេដងជូនទស្សនិកជន។

ពីរថ្ងៃនេះ បើលេងកម្សាន្តអត់ទាន់អស់ចិត្តទេ អាចមកបន្តជួបគ្នានៅទីតាំងសង្ក្រាន្តតាមទីតាំងខាងលើទាំងអស់គ្នា រហូតដល់ថ្ងៃទី១៦ ខែមេសានេះ៕