(អេស្ប៉ាញ)៖ កីឡាករខ្សែបម្រើអេស្ប៉ាញ Raul Garcia នឹងចូលនិវត្តន៍ពីអាជីពបាល់ទាត់នៅបញ្ចប់រដូវកាលនេះ បន្ទាប់ពីបានឈ្នះពាន Copa del Rey ជាមួយក្លិប Athletic Bilbao នារដូវកាលនេះ, នេះបើតាមប្រភពពី Reuters ឱ្យដឹងនាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។

បុរសវ័យ ៣៧ឆ្នាំ Raul Garcia ជាអតីតខ្សែបម្រើជម្រើសជាតិអេស្ប៉ាញ លេងបានតែ ២លើកប៉ុណ្ណោះនៅឆ្នាំ២០១៤ បានចំណាយពេលលេងជាមួយក្លិប Bilbao ចំនួន ៩ឆ្នាំ កំពុងបង្ហាញខ្លួនបាន ២៨៥លើកក្នុងលីគ La Liga និង ៣៥៦លើកនៅគ្រប់កម្មវិធី ស៊ុតបាន ៨៣គ្រាប់ហើយ ដែលរូបគេបានរួមចំណែកជួយក្រុមវិលត្រលប់មកឈ្នះពានក្របខណ្ឌ័លីគអេស្ប៉ាញ Copa del Rey ក្នុងរយៈពេលខកខាន ៤០ឆ្នាំ។

Raul Garcia បានចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់ដំបូងក្លិប Osasuna B និងបន្តលេងជាមួយក្លិប Atletico Madrid ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥ ហើយរូបគេជាកីឡាករម្នាក់បានឈ្នះពាន La Liga ជាមួយក្លិប Atletico Madrid នៅរដូវកាល២០១៣-១៤ និងពាន UEFA Europa League, UEFA Super Cup ហើយរងជើង UEAF Champions League 2013-14៕