(អឺរ៉ុប)៖ កីឡាករវាយកូនបាល់ (Tennis) សញ្ជាតិអង់គ្លេស Andy Murray នឹងមិនមានការវះកាត់របួសសរសៃចងកជើងនោះទេ ហើយក៏មិនច្បាស់ពីពេលវេលវិលត្រលប់ផងដែរ, នេះបើតាមប្រភពពី BBC ឱ្យដឹងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។

បុរសវ័យ ៣៦ឆ្នាំ Andy Murray អតីតលេខ១ ពិភពលោកកាលឆ្នាំ២០១៦ រូបនេះបានជួបបញ្ហារបួសសរសៃចងកជើង នៅព្រឹត្តិការណ៍ Miami Open ដោយអ្នកនាំពាក្យបាននិយាយកាលពីថ្ងៃចន្ទថា «ការស្តារនីតិសម្បទារបស់ម្ចាស់ជើងឯក Grand Slam ៣សម័យគឺមានសភាពដំណើរការល្អ ហើយគាត់សង្ឃឹមថា នឹងអាចចាប់ផ្តើមម្តងទៀតនៅអំឡុងតុលាការឆាប់ៗនេះ»

រំលឹកផងថា Andy Murray ដែលនឹងឈានចូលវ័យ ៣៧ឆ្នាំនៅខែឧសភាខាងមុខនេះ ធ្លាប់និយាយកាលពីដើមឆ្នាំនេះថា ចង់ចូលរួមប្រកួតនៅឯព្រឹត្តិការណ៍ Olympic Games ម្តងទៀតមុនពេលប្រកាសចូលនិវត្តន៍ពីអាជីពនេះ។ ដែលបច្ចុប្បន្នកំពុងឈរចំណាត់ថ្នាក់លេខរៀងទី៦៨ ផ្នែកឯកត្តជនក្នុងឆ្នាំ២០២៤ នេះ។

បញ្ជាក់ផងថា Andy Murray ធ្លាប់ឈ្នះមេដាយមាស Olympic Games ២លើកមាននៅ London 2012 និង Rio de Janeiro 2016 លើកវិញ្ញសាឯកត្តជន និងវិញ្ញាសា Mixed Doubles យកបានមេដាយប្រាក់ ១គ្រឿងនៅឯ London 2012៕