(បរទេស)៖ Meta Platforms បាននិយាយនៅថ្ងៃចន្ទថា ខ្លួននឹងបិទវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម «Threads» របស់ខ្លួនជាបណ្ដោះអាសន្ន នៅក្នុងប្រទេសតួកគីចាប់ពីថ្ងៃទី ២៩ ខែមេសា ដើម្បីអនុលោមតាមបទបញ្ជាបណ្តោះអាសន្នរបស់អាជ្ញាធរប្រកួតប្រជែងតួកគី។

យោងតាមសេចក្ដីប្រកាសរបស់ Meta ផ្ទាល់បានឱ្យដឹងថា ខ្លួនបិទតែបណ្ដាញសង្គម «Threads» ប៉ុណ្ណោះ សម្រាប់កម្មវិធី និងបណ្ដាញសង្គមផ្សេងទៀតដូចជា Facebook, Instagram និង WhatsApp គឺមិនទទួលផលប៉ះពាល់ឡើងសម្រាប់ប្រទេសតួកគី។

កាលពីខែមុន អាជ្ញាធរប្រកួតប្រជែងរបស់ប្រទេសបានដាក់វិធានការបណ្ដោះអាសន្នលើ Facebook ដែលមានបំណងរារាំងការចែករំលែកទិន្នន័យរវាង Instagram និង Threads ខណៈដែលការស៊ើបអង្កេតលើការរំលោភបំពាន អាចនឹងកើតមានចំពោះចំណែកទីផ្សារ៕