(ដកម៉ាន់)៖ Borussia Dortmund បានធ្វើការវាយបកយកជ័យជម្នះ ៤-២ វិញនាយប់មិញនេះទៅលើគូប្រជែង Atletico Madrid របស់អេស្ប៉ាញនៅពានអឹរ៉ុប UEFA Champions League 2023-2024 ត្រឹមវគ្គ ៨ក្រុម ក្រោយពេលពួកគេបរាជ័យ ២-១ កាលពីជើងទី១។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ក្រុមលេងក្នុងលីគកំពូល Bundesliga របស់អាល្លឺម៉ង់មួយនេះ នឹងឡើងទៅប៉ះគូប្រជែង PSG ដែលជាជើងឯកលីគ Ligue 1 របស់បារាំងជាបន្តទៀតក្នុងវគ្គ ៤ក្រុម UCL ដែលជើងទី១ នឹងធ្វើឡើងនៅរាត្រីថ្ងៃទី៣០ ខែមេសាឈានចូលថ្ងៃទី០១ ខែឧសភា មុនពេលជើងទី២ ធ្វើនៅថ្ងៃទី០៧ ឈានចូលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ (ម៉ោងនៅកម្ពុជា)។

Dortmund បានប្រើពេលអស់ ១១ឆ្នាំ ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL លើកដំបូង គិតចាប់តាំងពីឆ្នាំ២០២១៣ មក ដែលបានយកឈ្នះ Atletico Madrid ៥-៤ សម្រាប់លទ្ធផលទាំង ២ជើងក្នុងវគ្គ ១/៤។

ក្រុមមួយនេះ ពុំដែលបានឆ្លងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រម្តងណាឡើយ គិតចាប់តាំងពីពួកគេបានចាញ់ផ្តាច់ព្រ័ត្រ ២-១ នៃ Champions League កាលឆ្នាំ២០១២-២០១៣ ក្រោមថ្វីជើងរបស់ក្រុមអាល្លឺម៉ង់ដូចគ្នា គឺខា្លរខិន Bayern Munich ដែលបានធ្វើឡើងនៅកីឡដ្ឋាន Wembley ប្រទេសអង់គ្លេស។

នេះក៏ជាលើកទី១ ផងដែររបស់ Atletico Madrid ដែលបានរបូត ៤គ្រាប់សម្រាប់វគ្គចាញ់-ធ្លាក់ គិតចាប់តាំងពីចាញ់ក្រុមស្ថិតក្នុងទីក្រុង Madrid តែមួយគឹ Real Madrid ៤-១ កាលផ្តាច់ព្រ័ត្រ UCL ឆ្នាំ២០១៤ ដែលមានរយៈពេល ៧ឆ្នាំផងដែរ នៅពេលក្រុមមួយនេះពុំបានឈានទៅវគ្គផ្តាច់ព្រ័ត្រម្តងណាឡើយ ក្នុងចំណោមពានធំៗទាំង ៤នៅអឺរ៉ុប៕