(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខមួយនៅកម្ពុជា បានកំពុងដាក់ចេញនូវកម្មវិធីប្រូម៉ូសិនពិសេស «បើកគណនីក៏ឈ្នះ ដាក់ប្រាក់ក៏ឈ្នះ» ជូនដល់អតិថិជនចាស់ និងថ្មីទាំងអស់ដែលមានគណនីសន្សំឆ្លាតវៃនឹង ទទួលបានឱកាសឈ្នះរង្វាន់បន្ថែមពីលើការប្រាក់ដែលទទួលបានពីគណនីសន្សំឆ្លាតវៃធនាគារ ស្ថាបនា។ ការផ្តល់ជូននេះមានសុពលភាព ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។

អតិថិជននឹងទទួលបានឱកាសចូលរួមការចាប់រង្វាន់ ១ដង នៅពេលបើកគណនីសន្សំឆ្លាតវៃ ឬបញ្ចូលទឹកប្រាក់ទៅក្នុងគណនីដែលមានស្រាប់របស់ខ្លួន ចំនួន១៥០ដុល្លារអាមេរិក ដើម្បីមានសិទ្ធិចូលរួមការចាប់រង្វាន់។ បញ្ចូលទឹកប្រាក់កាន់តែច្រើន ឱកាសឈ្នះរង្វាន់កាន់តែខ្ពស់។

រង្វាន់មានដូចជា៖ មាស ១ តម្លឹង ចំនួន ១រង្វាន់, iPhone 15 Pro Max ចំនួន ១រង្វាន់ នាឡិកា Garmin Instinct 2 ចំនួន ៣រង្វាន់។

ជាមួយគណនីសន្សំឆ្លាតវៃ អតិថិជននឹងទទួលបានការប្រាក់ខ្ពស់រហូតដល់ ៣,៥% ក្នុងមួយឆ្នាំ ជាពិសេសមានភាពបត់បែនក្នុងការដាក់ប្រាក់ចូលគណនីតាមរយៈស្ថាបនា ម៉ូបាល ឬ សាខាធនាគារ ស្ថាបនាណាមួយដែលនៅជិតលោកអ្នក។ បន្ថែមពីលើនេះ អតិថិជនក៏អាចធ្វើការដកប្រាក់តាមរយៈម៉ាស៊ីនអេធីអឹមជាង៣៤៩ ទូទាំងប្រទេស ដោយមិនមានការបាត់បង់ការប្រាក់នោះទេ។

សូមកុំខកខានឱកាសដ៏ល្អនេះ! ចាប់ផ្តើមសន្សំសម្រាប់អនាគតរបស់អ្នកជាមួយគណនីសន្សំឆ្លាតវៃឥឡូវនេះ ជាមួយនឹងឱកាសឈ្នះរង្វាន់ជាច្រើនពីធនាគារ ស្ថាបនា។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.sathapana.com.kh/kh/promo-smart-savings-gold. (https://www.sathapana.com.kh/kh/promo-smart-savings-gold)

ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៨ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤,៦០០នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមាន ១៧៥ សាខា ស្ថាបនា ព្រីមារណ៍ចំនួន៣ និងម៉ាស៊ីនអេធីអឹមជាង៣៤៩។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា S2Biz ធនាគារចល័ត បណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT Thunes និងវីសា ម៉ាស្ទ័រកាត Western Union Thunes ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។  

ដើម្បីគាំទ្រដល់ការរីកលូតលាស់នៃមីក្រូសហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា ធនាគារ ស្ថាបនាក៏ផ្តល់ជូននូវដំណោះស្រាយទទួលយកការទូទាត់ជាច្រើនតាមរយៈកម្មវិធីដូចជា៖ ស្ថាបនា ទូទាត់ សម្រាប់ដៃគូអាជីវកម្ម SathapanaGateway Sathapana POS និងសេវាឌីជីថលជាច្រើនទៀត។

ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ២០២២ និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធីស្ថាបនា ម៉ូបាល រចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។

បន្ថែមពីលើនេះ ធនាគារក៏ទទួលបានពានរង្វាន់ឆ្នើមចំនួន2 “Leadership in Credit Card Issuance 2022” និង “Leadership In Innovation For SME 2022” ពីក្រុមហ៊ុន VISA។

ពានរង្វាន់ទាំងអស់នេះ គឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ៕