(ភ្នំពេញ)៖ ម៉ាកសម្លៀកបំពាក់នារីទាន់សម័យ Pomelo កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ បានបើកដំណើរការដាក់ផលិតផលរបស់ខ្លួនជាផ្លូវការ ដែលមានទីតាំងស្ថិតនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាន់ផ្ទាល់ដី ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលជាទីតាំងមួយកំពុងមានសក្តានុពល និងប្រមូលផ្ដុំនូវប្រេនល្បីៗឈានមុខគេ។

Pomelo គឺជាម៉ាកយីហោមួយដែលបង្កើតឡើងតាំងពីឆ្នាំ២០១៣ និងឈានជើងចូលប្រទេសកម្ពុជានៅក្នុងឆ្នាំ២០២៤ តាមរយៈ Zando Group នាពេលថ្មីៗនេះ។ Pomelo គឺជាម៉ាកសម្លៀកបំពាក់ទាន់សម័យដែលមានតម្លៃសមរម្យ តម្រូវតាមនារីអាស៊ីអាគ្នេយ៍ មានច្រើនម៉ូតសម្រាប់គ្រប់កម្មវិធី ដូចជាសម្លៀកបំពាក់ធម្មតា ឈុតការិយាល័យ និងសំលៀកបំពាក់សម្រាប់ពិធីជប់លៀង ជាមួយនឹងទំហំចាប់ពី XXS ដល់ XL។ សម្រាប់នារីដែលកំពុងស្វែងរកម៉ូតសម្លៀកបំពាក់នារី ពិសេសនោះអតិថិជនទាំងអស់ ដែលបានធ្វើការចំណាយចាប់ពី ១៥ដុល្លារ ឡើងទៅក្នុងមួយវិក្កយបត្រ នឹងមានឱកាសចូលរួមក្នុងការចាប់រង្វាន់ផ្សងសំណាងពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ថែមទៀតផង។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ជីប ម៉ុង រីថែល ជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានវិនិយោគទឹកប្រាក់ប្រមាណជាង ៥០០ លានដុល្លារអាមេរិក ទៅក្នុងវិស័យលក់រាយ និងផ្សារទំនើបនៅកម្ពុជា រួមមានផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ផ្សារទំនើបជីប ម៉ុង ណូរ៉ូ ម៉ល ផ្សារទំនើបជីប ម៉ុង សែនសុខ ម៉ល ជីប ម៉ុង បាក់ទូក សេនធើរ និង ជីប ម៉ុង ៥៩៨ ម៉ល ហើយកំពុងបន្តពង្រីកខ្លួនកាន់តែធំ ដើម្បីឈានមុខគេក្នុងឧស្សាហកម្មលក់រាយនៅកម្ពុជា។

សម្រាប់ផ្សារទំនើបខ្នាតអន្តរជាតិ ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលមានម្ចាស់ជាកូនខ្មែរ មានហាងល្បីៗទាំងជាតិ និងអន្តរជាតិ ជាង១០០ហាង កំពុងមានវត្តមានក្នុងផ្សារទំនើបខ្នាតអន្តរជាតិមួយនេះ ដោយក្នុងពេលឆាប់ៗនេះផ្សារទំនើបខ្នាតអន្តរជាតិ ជីប ម៉ុង ២៧១ មេហ្គា ម៉ល នឹងមានការចាប់រង្វាន់ដ៏ធំគឺរថយន្ត Mitsubishi All-New Triton GLS 2024 ដោយអតិថិជនទាំងអស់ដែលបានធ្វើការចំណាយចាប់ពី ១៥ដុល្លារ ឡើងទៅក្នុងមួយវិក្កយបត្រ នឹងមានឱកាសចូលរួមក្នុងការចាប់រង្វាន់ផ្សងសំណាង៕

ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គា ម៉ល៖

* លេខទូរស័ព្ទ៖ 066 401 222
* តេលេក្រាម៖ 066 401 222 (@AmKeolong)
* អ៊ីមែល៖ [email protected]

ទំនាក់ទំនងសម្រាប់ការជួលទីតាំងហាង សូមទំនាក់ទំនងទៅកាន់លេខ៖

* លេខទូរស័ព្ទ៖ 093 922 888/ 085 922 888/ 066 922 888
* តេលេក្រាម ជីប ម៉ុង រីថែល: https://t.me/Chipmongretails