(ភ្នំពេញ)៖ សង្ក្រាន្តឆ្នាំនេះពិតជាសប្បាយប្លែក និងមានប្រជាជនចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ លេងល្បែងប្រជាប្រិយ លេងទឹកកម្សាន្តនិងទស្សនាការប្រគំតន្ត្រី នៅបណ្តាខេត្ត/ក្រុង នៅទូទាំងប្រទេសកម្ពុជា គួរឲ្យកត់សំគាល់។

ក្នុងនោះក្រុមហ៊ុន វឌ្ឍនៈក៏បានចូលរួមប្រារព្ធពេលវេលាដ៏អស្ចារ្យនេះជាមួយប្រជាជនខ្មែរយើងស្ទើរគ្រប់ទិសទី ជាពិសេសបន្ថែមការជួបជុំឲ្យកាន់តែរីករាយដោយផ្តល់រង្វាន់ជូនអតិថិជនយើងយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា លុយសុទ្ធ រថយន្តដ៏ថ្មីស្រឡាង មាសសុទ្ធ ម៉ូតូ និងរង្វាន់ជាច្រើនទៀតពីក្រវិលកំប៉ុងស្រាបៀរ និងភេសជ្ជៈរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី។

សូមជូនពរឆ្នាំថ្មីដល់ប្រជាជនកម្ពុជាទូទាំងប្រទេសឲ្យជួបតែសេចក្តីសុខ និងសុភមង្គលគ្រប់ក្រុមគ្រួសារ៕