(បរទេស)៖ ក្រុមហ៊ុនសូហ្វវែរយក្សអាមេរិក Oracle បានប្រកាសថា ខ្លួននឹងបណ្តាក់ទុនជាង៨ពាន់លានដុល្លារ ក្នុងរយៈពេល១០ឆ្នាំខាងមុខ លើសេវាកម្ម cloud computing និង AI នៅលើទឹកដីប្រទេសជប៉ុន។ យោងតាមក្រុមហ៊ុន ការវិនិយោគនេះ គឺជាផ្នែកមួយនៃផែនការពង្រីកមូលដ្ឋាន Oracle Cloud Infrastructure (OCI) នៅទូទាំងប្រទេសនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Tech Finitive នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។

ក្រោមផែនការវិនិយោគនូវទឹកប្រាក់រាប់ពាន់លានដុល្លារនេះ Oracle បាននិយាយថា នឹងបង្កើនចំនួនមូលដ្ឋានប្រតិបត្តិការរបស់ខ្លួន និងគាំទ្រដល់ក្រុមវិស្វករ ដែលនឹងផ្តល់ការគាំទ្របន្ថែម សម្រាប់សេវាកម្ម Cloud នៅទីក្រុងតូក្យូ និងអូសាកា ក៏ដូចជាសម្រាប់ Oracle Alloy និង OCD ផងដែរ។

ជុំវិញការនិវិយោគនេះ ប្រធានក្រុមហ៊ុន Oracle នៅជប៉ុន លោក Toshimitsu Misawa បាននិយាយថា ការវិនិយោគនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុនជួយសម្រួលដល់អតិថិជន និងដៃគូ តាមតម្រូវបច្ចុប្បន្នស្របតាមសម័យឌីជីថលនៅក្នុងប្រទេសជប៉ុន។

លោកបានមានប្រសាសន៍ថា «តាមរយៈការបង្កើនការបោះជំហានលើសេវាកម្ម Cloud និងផ្តល់ភាពងាយស្រួលដល់ក្រុមបច្ចេកទេសប្រទេសជប៉ុនផងនោះ យើងកំពុងផ្តល់ឱកាសឱ្យអតិថិជន និងដៃគូរបស់យើង ក្នុងការបង្កើនភាពច្នៃប្រឌិតជាមួយ AI និងសេវាកម្មCloud ផ្សេងទៀត…»