(ប៊ែកឡាំង)៖ អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសអាល្លឺម៉ង់ លោក Julian Nagelsmann បានសម្រេចបន្តកិច្ចសន្យារហូតដល់ចប់ព្រឹត្តិការណ៍ World Cup ក្នុងឆ្នាំ២០២៦, នេះបើតាមសមាគមបាល់ទាត់អាល្លឺម៉ង់ (DFB) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។

រំលឹកផងថា លោក Nagelsmann បានចូលជំនួសតំណែងលោក Hansi Flick ជាគ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ហើយបានចុះកិច្ចសន្យាលើកដំបូង រហូតចប់ព្រឹត្តិការណ៍ Euro 2024 ដែលប្រទេសអាល្លឺម៉ង់ នឹងធ្វើជាម្ចាស់ផ្ទះ ក្នុងខែមិថុនាខាងមុខនេះ។

លោក Nagelsmann ក៏មានព័ត៌មានពាក់ព័ន្ធច្រើននៅការងារ ជាអ្នកចាត់ការទាំងនៅក្លិបលេងនៅលីគ Premier League និងលីគ Bundesliga ផងដែរ ដ្បិតអំឡុងពេលកំពុងដឹកនាំក្រុមអាល្លឺម៉ង់ កន្លងមកនេះ លោករកបានជ័យម្នះតែ ៣ប្រកួតចំណោម ៦ប្រកួតមកនេះ។

ប្រធាន DFB លោក Bernd Neuendorf បានលើកឡើងថា «វាគឺជាសញ្ញាដ៏រឹងមាំមួយ សម្រាប់ DFB និងក្រុមជម្រើសជាតិ ដែលលោក Julian Nagelsmann បន្តធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិ លើសពីព្រឹត្តិការណ៍ជើងឯកអឺរ៉ុប ដែលគាត់ស្ថិតក្នុងបញ្ជីចង់បានរបស់បណ្តាក្លិបធំៗជាច្រើន នៅទូទាំងទ្វីបអឺរ៉ុប»