(ម៉ាទ្រីដ)៖ Garbine Muguruza ដែលជាអតីតកីឡាការិនីតេន្នីស លំដាប់លេខ១ ពិភពលោក សញ្ជាតិអេស្ប៉ាញ និងជាអតីតម្ចាស់ពានរង្វាន់ជើងឯក Wimbledon និង French Open បានប្រកាសពីការចូលនិវត្តន៍របស់នាង ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។

​«ខ្ញុំបានរកឃើញអ្វីដែលខ្ញុំចង់ធ្វើបំផុត សម្រាប់ជំពូកបន្ទាប់នៃជីវិតរបស់ខ្ញុំ ដោយវាមិនមានជាជំពូក នៃការលេងតេន្នីសនោះទេ»។ កីឡាការិនី Muguruza បានប្រាប់ក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង Madrid។

សូមរំលឹកថា Muguruza វ័យ ៣០ឆ្នាំ បានឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងឆ្នាំ២០១៧ ហើយបានជាប់ចំណាត់ថ្នាក់ទី៣ នៅចុងឆ្នាំ២០២១ នៅពេលដែលនាងបានឈ្នះពានរង្វាន់ WTA ចំនួន ៣លើក៕