(មេនឆេស្ទឺ)៖ លោក Jason Wilcox ត្រូវបានតែងតាំងជានាយកផ្នែកបច្ចេកទេសរបស់ក្លិប Manchester United។ នេះបើតាមក្លិបលេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។

បុរសវ័យ ៥៣ឆ្នាំរូបនេះ បានចាកចេញពីតួនាទីរបស់លោក ជានាយកផ្នែកបាល់ទាត់ពីក្លិប Southampton ដែលលេងនៅ Championship ក្រោយបំពេញតួនាទីបានត្រឹម ៩ខែ ហើយលោកក៏ធ្លាប់ធ្វើជានាយកសាលាបាល់ទាត់ក្លិប Manchester United ផងដែរ។

អតីតកីឡាករអន្តរជាតិអង់គ្លេសរូបនេះ ក៏ធ្លាប់លើកពានរង្វាន់ Premier League ផងដែរ ក្នុងនាមជាកីឡាករ លេងនៅក្លិប Blackburn Rovers ក្នុងឆ្នាំ១៩៩៥។

«Wilcox នឹងធ្វើការជាមួយផ្នែកបច្ចេកទេសទាំងអស់ នៃនាយកដ្ឋានបាល់ទាត់ ដើម្បីសម្រេចបានស្តង់ដារខ្ពស់បំផុតនៃការប្រកួត»។ United បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍៕