(អេស្ប៉ាញ)៖ នៅពេលនេះក្រុមអធិរាជស Real Madrid បានបន្តបន្ថែមការនាំមុខកំពូលតារាងដាច់ ១១ពិន្ទុ បន្ទាប់ពីយកឈ្នះក្រុម FC Barcelona ៣-២ ក្នុងប្រកួតដែលខ្សែបម្រើវ័យក្មេង Jude Bellingham ស៊ុតគ្រាប់ជ័យជម្នះនៅនាទីចុងម៉ោងក្នុងជំនួបលីគ La Liga ដែលឱ្យឈ្មោះថា« El Clasico» ប្រចាំលីគអេស្ប៉ាញ។

ក្នុងជំនួបជើងទី២ ប្រចាំលីគនេះ ៣គ្រាប់របស់ក្រុមដឹកនាំដោយលោក Carlo Ancelotti បានកើតឡើងពីការធ្វើបានសម្រេចដោយកីឡាករ Vinicius Junior ពីការស៊ុតបាល់ ១១ម៉ែត្រ និង ១គ្រាប់របស់ Vazquez ហើយខ្សែបម្រើ Jude Bellingham នៅនាទី៩០+១ ក្រោយពេល FC Barcelona ដឹកនាំដោយលោក Xavi បើកការនាំមុខតាំងតែការចាប់ផ្តើមលេងបាន ៦នាទី ដោយកីឡាករ Christensen និង Fermin Lopez រកបាននៅនាទី៦៩។

ដូច្នេះនេះមានន័យថា Real Madrid បន្តរកបានជ័យជម្នះទៀត សម្រាប់ការប៉ះគ្នា ២លើកក្នុងរដូវកាលនេះដែលជើងទី១ លេងនៅទឹកដី Barca យកឈ្នះលទ្ធផល ២-១ Bellingham ក៏ជាអ្នកស៊ុត ២គ្រាប់ជ័យជម្នះផងដែរ ក្រោយពេលគូប្រជែងស៊ុតនាំមុខមុននៅនាទី៦ ដូចគ្នានេះដែរ ហើយតាមរយៈលទ្ធផលប្រកួតទី៣២ នេះ ធ្វើឱ្យក្រុម Real Madrid រកបាន ៨១ពិន្ទុ ដោយនៅសល់តែ ៦ប្រកួតទៀតបញ្ចប់រដូវកាល។

បញ្ជាក់ផងថា សម្រាប់ ៥ក្រុមកំពូលតារាង La Liga មានក្រុម Real Madrid រកបាន ៨១ពិន្ទុ និងក្រុម FC Barcelona នៅមាន ៧០ពិន្ទុ, ក្រុម Girona មាន ៦៨ពិន្ទុ ហើយក្រុម Atletico Madrid មាន ៦១ពិន្ទុ ខណៈដែល Jude Bellingham ពេលនេះរកបាន ២១គ្រាប់ហើយនៅគ្រាប់កម្មវិធីប្រកួតជាក្រុមអធិរាជស៕