(ភ្នំពេញ)៖ ពេលវេលាដែលអ្នកកំពុងតែទន្ទឹងរង់ចាំបានមកដល់ហើយ! ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ដែលជាផលិតផលដ៏ពេញនិយមផលិតដោយក្រុមហ៊ុនវឌ្ឍនៈ ប៊្រូវើរី បង្កើតនូវកម្មវិធីរាំ Krud Dance Idols ដែលជាកម្មវិធីបើកទំព័រប្រលងរាំលំដាប់ប្រទេសដំបូងគេបង្អស់ ក្នុងព្រះរាជាណាចក្រកម្ពុជា។

នេះគឺជាការប្រកួតរាំតែ ១គត់របស់កម្ពុជា ដែលនឹងប្រមូលផ្តុំក្រុមរាំជើងខ្លាំងទូទាំងប្រទេស មកប្រកួតតទល់គ្នាយ៉ាងក្តៅគគុកនៅលើឆាករាំដ៏ប្រណិត និងអស្ចារ្យ។ Krud Dance Idols កំពុងតែរង់ចាំអ្នកដែលមានទេពកោសល្យផ្នែករាំ មានបំណងចង់មកដុសខាត់សមត្ថភាព មានភាពជឿជាក់ ភាពក្លាហាន ក្នុងការពង្រឹងសក្តានុពលផ្នែករាំក្នុងប្រទេសកម្ពុជា ឲ្យមកឈោងចាប់ក្តីស្រមៃដែលចង់ក្លាយជាកំពូលក្រុមតារារាំលំដាប់ប្រទេស។

បេក្ខភាពទាំងអស់នឹងមានឱកាសក្នុងការទទួលយកបទពិសោធន៍ និងជំនាញក្បាច់រាំប្លែកៗពីគណកម្មការ និងគ្រូបង្វឹកដែលមានជំនាញផ្នែករាំជាច្រើនឆ្នាំ។ អ្វីដែលកាន់តែអស្ចារ្យ ក្រុមឈ្នះនឹងទទួលបានពានរង្វាន់ជើងឯកក្រុមរាំ Krud Dance Idols ជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ជាពិសេសព្រមទាំងបានក្លាយជាទូតសុច្ឆន្ទៈ ផ្នែករាំរបស់ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ដែលនឹងមានឱកាសក្នុងការបង្ហាញខ្លួន នៅលើឆាកធំៗរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី។ រួសរាន់ឡើង កុំឲ្យសមត្ថភាពដ៏អស្ចារ្យរបស់អ្នកត្រូវបានកប់ទុកចោល។

ពាក្យចូលរួមប្រកួតចាប់ផ្តើមបើកទទួលចាប់ពីថ្ងៃនេះតទៅ ជាមួយនឹងលក្ខខណ្ឌនៃការចូលរួមដូចខាងក្រោម៖

* បេក្ខជនត្រូវចូលរួមចុះឈ្មោះប្រកួតជាក្រុម ដែលក្នុងមួយក្រុមតម្រូវឲ្យមានសមាជិកចាប់ពី ៥ ទៅ ៧ នាក់ ដែលមានអាយុចាប់ពី១៥-២៨ឆ្នាំ ក្នុងនោះអាចមានសមាជិកជាជនជាតិបរទេស២នាក់ (បញ្ជាក់ពេលប្រកួតមានតែសមាជិក ៥នាក់ប៉ុណ្ណោះ ដែលអាចបង្ហាញសមត្ថភាពនៅលើវេទិកា )
* បេក្ខជនត្រូវរាំជាមួយនឹងបទអ្វីក៏បាន (ចាប់ពី ២នាទីឡើងទៅ)
* ចំពោះបេក្ខភាពដែលជាប់ទៅវគ្គ ៣០ក្រុមចុងក្រោយ ក្រុមការងាររបស់ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ នឹងធ្វើការទំនាក់ទំនងទៅផ្ទាល់
* សិល្បៈករដែលជាប់កុងត្រា ឬមិនជាប់កុងត្រា ក៏អាចចូលរួមបានដែរ
* ក្រុមចូលរួមប្រកួតនីមួយៗត្រូវបង្ហោះវីដេអូ (ចាប់ពី ២នាទីឡើងទៅ) ដែលចង់ដាក់ប្រកួត នៅលើ 𝐀𝐜𝐜𝐨𝐮𝐧𝐭 ផ្ទាល់ខ្លួនមានដូចជា 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤, 𝐓𝐢𝐤𝐓𝐨𝐤, 𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦 ហើយត្រូវ 𝐓𝐚𝐠 មកកាន់ 𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 របស់កម្មវិធី 𝐊𝐫𝐮𝐝 𝐝𝐚𝐧𝐜𝐞 𝐢𝐝𝐨𝐥𝐬 ផេកផ្លូវការទាំង៣? រួមជាមួយនឹង 𝐇𝐚𝐬𝐡𝐭𝐚𝐠 #kruddanceidols ។

កម្មវិធី 𝐊𝐫𝐮𝐝 𝐝𝐚𝐧𝐜𝐞 𝐢𝐝𝐨𝐥𝐬 នឹងមានបេសកកម្មទៅតាមបណ្តាខេត្តក្រុងមួយចំនួនដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ក្រុងព្រះសីហនុ និងក្រុងប៉ោយប៉ែត ដើម្បីស្វែងរកអ្នកដែលមានសមត្ថភាព៕

*កុំភ្លេចកាន់ដៃក្រុមរបស់អ្នកមកដាក់ពាក្យចូលរួមប្រកួតទាំងអស់គ្នា! តស់នៅចាំដល់ណាទៀត រួសរាន់ឡើងសម្រេចក្តីស្រមៃដ៏អស្ចារ្យរបស់អ្នក! ចំពោះព័ត៌មានបន្ថែម កុំភ្លេចតាមដានផេកផ្លូវការរបស់ * Krud Energy និង Krud Dance Idols !