(បរទេស)៖ ទីភ្នាក់ងារសារព័ត៌មាន RIA បានរាយការណ៍ថា តុលាការយោធានៅទីក្រុងមូស្គូ បានកាត់ទោសអ្នកនាំពាក្យក្រុមហ៊ុន Meta Platform លោក Andy Stone ឱ្យជាប់ពន្ធធនាគាររយៈពេល ៦ឆ្នាំ ពីបទ «ការពារអំពើរភេរវកម្មជាសាធារណៈ» ដែលជាសាលក្រមកាត់ទោសកំបាំងមុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការចោទប្រកាន់ប្រឆាំងនឹងលោក Stone កើតឡើងពីសេចក្តីថ្លែងការណ៍របស់លោក ដែលបានធ្វើឡើងក្នុងឆ្នាំ២០២២ ទាក់ទងនឹងគោលនយោបាយពាក្យសម្ដីស្អប់ខ្ពើមរបស់ Meta បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ ចាប់តាំងពីពេលនោះមក Meta ត្រូវបានគេចាត់តាំងជាអង្គការជ្រុលនិយមនៅក្នុងប្រទេសរុស្ស៊ី ហើយវេទិការប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook និង Instagram ក៏ត្រូវបានហាមឃាត់នៅទីនោះផងដែរ។

ជុំវិញរឿងរ៉ាវនេះ ក្រុមហ៊ុនយក្ស Meta នៅមិនទាន់មានការឆ្លើយតបណាមួយចំពោះសំណើរសុំការអត្ថាធិប្បាយពី Reuters នៅឡើយនោះទេ។ ខណៈដែលលោក Stone បិទការទាក់ទង។

ប្រភពពី Interfax បានដកស្រង់សម្តីមេធាវីរបស់ចុងចោទអ្នកស្រី Valentina Filippenkova ដោយនិយាយថា ការកាត់ទោសនឹងត្រូវបានប្តឹងឧទ្ធរណ៍ដោយ Meta វិញ។ អ្នកស្រីបានបញ្ជាក់ថា «ខ្ញុំបានសុំឱ្យមានការរួចទោស»

គួរជម្រាបថា ក្រសួងមហាផ្ទៃរុស្ស៊ី បានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មលើលោក Stone កាលពីចុងឆ្នាំមុន ប៉ុន្តែមិនបានបង្ហាញការចោទប្រកាន់ជាក់លាក់នោះឡើយ។ ប៉ុន្តែអាជ្ញាធររុស្ស៊ី បានបន្តអះអាង និងចោទប្រកាន់ថា Stone និង បុគ្គលិក Meta ផ្សេងទៀតបាន «អំពាវនាវខុសច្បាប់ បង្កឱ្យមានអំពើហិង្សា និងការសម្លាប់ពលរដ្ឋរុស្ស៊ី»