(ភ្នំពេញ)៖ ពិតជាមិនសរសើរមិនបានមែន ដែលគូស្វាមីភរិយាថ្មីទទួលបានរង្វាន់លុយសុទ្ធ ១០០០ដុល្លារពីហ្គេនស៍បឺគ ហើយបានធ្វើរឿងមួយនឹកស្មានមិនដល់។ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារហ្គេនស៍បឺគ បានចុះទៅប្រគល់រង្វាន់អាពាហ៍ពិពាហ៍ជូនដល់គូស្វាមី ភរិយាថ្មីចំនួន៤គូ ដែលទីតាំងប្រគល់រង្វាន់ស្ថិតនៅទីរួមស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

សម្រាប់គូរស្វាមី ភរិយាថ្មី ដែលឈ្នះរង្វាន់លុយសុទ្ធចំនួន ១០០០ដុល្លារ ពីហ្គេនស៍បឺគមានរាយនាមដូចខាងក្រោម៖
ទី១, លោក ឡាច ឌីវ៉ាន់តូ និង ភរិយា ផុង រត្តនា។
ទី២, លោក យ៉ន យ៉ា និង ភរិយា ចេក នឿន។
ទី៣, លោក ផេង វែង និង ភរិយា សួរ គីមសេង។
ទី៤, លោក ប៊ូ សុធា និង ភរិយា កឺត អំពឿ។

ពួកគេទាំងបួនគូក្រោយពេលទទួលបានរង្វាន់១០០០ដុល្លារ ពីហ្គេនស៍បឺគរួចរាល់ហើយ បានធ្វើការថ្លែងអំណរអរគុណដោយសេចក្ដីសប្បាយរីករាយ រំភើប។ ស្វាមីភរិយាទាំង៤គូ បាននិយាយថា ពួកគេមិនដែលទទួលបានរង្វាន់អ្វីឡើយពីមុនមក នេះជាលើកទីមួយហើយ ដែលឈ្នះរង្វាន់ពីស្រាបៀរ ហ្គេនស៍បឺគពិតប្រាកដមែន។ មិនតែប៉ុណ្ណោះ អ្នកទាំង៤គូ ក៏បានស្រុះស្រួលគ្នាជាឯកច្ឆន្ទ ធ្វើរឿងមួយនឹកស្មានមិនដល់ គឺបានចូលរួមគ្នាប្រកបដោយទឹកចិត្តល្អកម្ររកបាន បានទិញភេសជ្ជៈ អាយដល ចែកជូនអាជីវករដែលកំពុងលក់ដូរនៅទីនោះ ឲ្យបានពិសារគ្រប់ៗគ្នា ដោយមើលឃើញថា អាកាសធាតុមួយរយៈនេះគឺក្ដៅខ្លាំង។

ក្រុមការងារហ្គេនស៍បឺគ ក៏នឹកស្មានមិនដល់ថាពួកគេមានទឹកចិត្តល្អ ចេះចែករំលែក ដោយក្ដីស្រលាញ់ គួរឲ្យស្ញប់ស្ញែងណាស់ ដែលពួកគេរួមគ្នាធ្វើអំពើល្អ និងជាគំរូល្អក្នុងសង្គមផងដែរ។
ហ្គេនស៍បឺគ ឆ្ងាញ់ រង្វាន់យក្ស រៀបការចំនេញលុយ
ហ្គេនស៍បឺគ ឆ្ងាញ់ ផឹកស្រួល ស្រួលផឹក
សូមពិសាដោយការទទួលខុសត្រូវ! បើស្រវឹងសូមកុំបើកបរ!៕