(ភ្នំពេញ)៖ នៅក្នុងភាពឆាប់រហ័សនៃឧស្សាហកម្មរថយន្តថ្មី រថយន្តប្រភេទ SUV បានលេចធ្លោជាងគេ ក្នុងចំណោមប្រភេទរថយន្តផ្សេងៗដែលជាមូលដ្ឋានគ្រឹះ នៃភាពជោគជ័យសម្រាប់ម៉ាកយីហោជាច្រើន។ ក្រុមហ៊ុន MG ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស បានពង្រីកខ្លួនទៅមុខជាលំដាប់ ជាមួយនឹងរថយន្តប្រភេទ SUV ដ៏លេចធ្លោរបស់ខ្លួនដែលជាកម្លាំងជម្រុញនៅពីក្រោយទិន្នន័យនៃការលក់ដ៏អស្ចារ្យរបស់ខ្លួន ដោយបានលក់ចេញ និងប្រគល់ជូនអតិថិជនថ្មី ចំនួន ១០០គ្រឿង ក្នុងរយៈពេលត្រឹមតែពីរសប្តាហ៍ដំបូងនៃខែមេសា ឆ្នាំ២០២៤នេះ។

រថយន្ត MG ប្រភេទ SUV បានរួមបញ្ចូលនូវរចនាបទដ៏ល្អឥតខ្ចោះយ៉ាងស៊ីវិល័យ ដំណើរការបើកបរដ៏មានថាមពល ភាពឆ្នៃប្រឌិតនៃមុខងារប្រើប្រាស់ទំនើបៗ និងមានតម្លៃសមរម្យ ដែលបំពេញតាមតម្រូវការចម្រុះ និងចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់សម័យថ្មីនេះ។ រថយន្តលំដាប់កំពូលជួរមុខរបស់ MG គឺម៉ូឌែល MG ZS ដែលត្រូវបានកោតសរសើរយ៉ាងខ្លាំងថាជារថយន្តប្រភេទ SUV ខ្នាតតូចដែលបានទាក់ទាញបេះដូងអ្នកប្រើប្រាស់ទូទាំងពិភពលោក រួមទាំងអតិថិជន នៅប្រទេសកម្ពុជាផងដែរ។

ជាមួយនឹងការរចនាដ៏ទាក់ទាញ ការបំពាក់នូវបច្ចេកវិទ្យាទំនើបនិងឆ្លាតវៃ ព្រមទាំងលក្ខណៈពិសេសសុវត្ថិភាពជាច្រើនដូចជា៖ ប្រព័ន្ធសោរវៃឆ្លាតនឹងមុខងារចេញចូលរថយន្ត ដោយមិនបាច់ប្រើសោរ, អេក្រង់កម្សាន្តទំហំ 10.1-inch ផ្តល់ពត៌មានច្បាស់ល្អ, ប្រព័ន្ធ Apple CarPlay និង Android Auto អាចមើលផែនទីបាន, ដំបូលលើបិទ បើក Panoramic Sunroof, កាំម៉េរា ៣៦០ដឺក្រេ និងសេនស័រជំនួយពេលចត, ហ្វ្រាំងដៃអេឡិចត្រូនិច អមដោយភាពពិសេសមួយទៀតនោះ គឺកម្លាំងខ្លាំងពី ម៉ាស៊ីនសាំងចំណុះ 1.5L ចំនួន4ស៊ីឡាំង ដែលបានធ្វើឱ្យរថយន្ត MG ZS ពិតជាលេចធ្លោជាងដៃគូរប្រកួតប្រជែងរបស់ខ្លួន ដោយទាក់ទាញបានអ្នកគាំទ្រ ជាច្រើនជាមួយនឹងតម្លៃដ៏សមរម្យត្រឹមតែ $26,xxx ប៉ុណ្ណោះ។

ដោយផ្អែកលើភាពជោគជ័យរបស់រថយន្ត MG ZS, ក្រុមហ៊ុន MG ក៏បានពង្រីកបន្ថែមនូវជម្រើសកាន់តែច្រើន ដោយផ្តល់ជូនរថយន្តប្រភេទ SUV ជាច្រើនម៉ូឌែលទៀត ដូចជា៖ MG RX5 Sport Edition, MG HS Trophy និង MG RX8 Black Edition ដែលជម្រុញឱ្យការលក់កើនឡើងជាបន្តបន្ទាប់ និងផ្តល់ជូនជម្រើសល្អៗ ដល់អតិថិជនរបស់ខ្លួនកាន់តែទូលំទូលាយ។ រថយន្ត MG RX5 Sport Edition បានផ្តល់ជូននូវការរចនាដ៏ទាក់ទាញ និងមានអំណាចនៃរូបរាងខាងក្រៅ មានផ្ទៃខាងក្នុងធំទូលាយ និងបំពាក់នូវបច្ចេកវិទ្យាថ្មីៗក្នុងតម្លៃដ៏ប្រកួតប្រជែងត្រឹមតែ $36,xxx ប៉ុណ្ណោះ។

ចំណែករថយន្ត MG HS វិញត្រូវបានអាប់ដែតជាមួយនឹងការរចនារូបរាងបែងថ្មី និងបន្ថែមនូវលក្ខណៈពិសេសកាន់តែទំនើបៗជាច្រើន ហើយផ្តល់ជូននូវកាប៊ីនខាងក្នុង ធំទូលាយនិងប្រណិតភាពនៃពណ៌ឈើរី ព្រមទាំងប្រព័ន្ធសុវត្ថិភាពជាច្រើនដែលស័ក្តសមសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ សហគ្រិន ម្ចាស់អាជីវកម្ម ឬអ្នក ដែលត្រូវការធ្វើដំណើរជាប្រចាំ ជាមួយតម្លៃសមរម្យត្រឹមតែ $35,xxx។ ទន្ទឹមនឹងនេះរថយន្ត MG RX8 Black Edition ក៏បានបង្កប់នូវភាពទាក់ទាញ យ៉ាងមានអំណាច ព្រមទាំងមុខងារប្រើប្រាស់ទំនើប ផ្តល់នូវសមត្ថភាពខ្ពស់ក្នុងការធ្វើដំណើរយ៉ាងមានថាមពល ភាពធំទូលាយនៃកៅអីបីជួរ និងភាពអស្ចារ្យទាំងការរបើកបរលើផ្លូវលាត និងផ្លូវបែប off-road។ អតិថិជនអាចរីករាយជាមួយការធ្វើដំណើរក្នុងរថយន្ត SUV ខ្នាតធំម៉ូឌែល MG RX8 ដែលផ្តល់ជូននូវតម្លៃយ៉ាងពិសេសត្រឹមតែ $50,xxx ដែលបានធ្វើឱ្យរថយន្តនេះមានតម្លៃសមរម្យជាងរថយន្តប្រភេទ SUV ខ្នាតធំផ្សេងៗទៀត។

សម្លឹងឆ្ពោះទៅអនាគត ក្រុមហ៊ុន MG គឺបានត្រៀមខ្លួនសម្រាប់ការពង្រីកទីផ្សារថ្មី និងការច្នៃប្រឌិតបន្ថែមទៀត ជាមួយនឹងការណែនាំនូវរថយន្តម៉ូឌែលថ្មីៗ ដូចជារថយន្ត បែបស្ព័រ MG7 និងរថយន្តអគ្គិសនី MG ZS EV។ ជាមួយនឹងការផ្តល់នូវរថយន្តបែបអនាគតតម្រូវតាមនិន្នាការ និងចំណូលចិត្តរបស់អ្នកប្រើប្រាស់ ក្រុមហ៊ុន MG ត្រូវបានអភិវឌ្ឍន៏យ៉ាងល្អដើម្បីរក្សាជំហររបស់ខ្លួននៅក្នុងទីផ្សាររថយន្ត SUV និងរថយន្តស្ព័រ។

សមិទ្ធិផលនៃការលក់ដ៏អស្ចារ្យរបស់ក្រុមហ៊ុន MG ក្នុងការលក់ចេញចំនួន ១០០គ្រឿង ក្នុងរយៈពេលពីរសប្តាហ៍ដំបូងនៃខែមេសា គឺបង្ហាញពីភាពទាក់ទាញ ដែលមិនអាច ប្រកែកបាននឹងភាពជោគជ័យនៃរថយន្តប្រភេទ SUV របស់ខ្លួន។ តាមរយៈការរួមបញ្ចូលគ្នានៃការរចនាដ៏ទាក់ទាញ បច្ចេកវិទ្យាទំនើបៗ និងការប្តេជ្ញាចិត្ត ក្នុងការបំពេញតម្រូវការ និងភាពពេញចិត្តរបស់អតិថិជនក្នុងការផ្តល់ជូនរថយន្តថ្មីដែលមានតម្លៃសមរម្យ និងរថយន្តទំនើប ដោយក្រុមហ៊ុន MG បានពង្រឹងជំហររបស់ខ្លួន ក្នុងនាមជាអ្នកប្រឡូកដ៏គួរឱ្យចាប់អារម្មណ៍នៅក្នុងវិស័យរថយន្តថ្មីផងដែរ។ ខណៈដែល MG កំពុងបន្តជម្រុញទៅមុខជាមួយនឹងរថយន្តប្រភេទ SUV របស់ខ្លួន ពួកគេក៏ មានការផ្តល់ជូនរថយន្តប្រភេទ Sedan និងរថយន្តអគ្គិសនី MG ដែលត្រៀមខ្លួនជាស្រេចដើម្បីផ្តល់នូវរថយន្តបែបអនាគត និងការកំណត់នូវបទពិសោធន៍នៃការបើកបរ សម្រាប់មនុស្សជំនាន់ថ្មី៕