(ភ្នំពេញ)៖ មេចុងភៅតូចជាងគេបំផុតលើពិភពលោកបានត្រឡប់មកវិញ ជាមួយនឹងកម្មវិធីថ្មី!។​ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ មានក្តីសោមន្សរីករាយក្នុងការស្វាគមន៍ នៃការវិលត្រឡប់សារជាថ្មី និងអស្ចារ្យជាងមុន។

សូមអញ្ជើញលោកអ្នកចូលរួម ជាមួយមេចុងភៅដ៏តូចច្រឡឹងរបស់យើង និងមិត្តភក្តិរបស់លោកមកពីប្រទេសអេស្ប៉ាញ អ៊ីតាលី និងប្រទេសជប៉ុន ដើម្បីទទួលយកបទពិសោធន៍អាហារពេលល្ងាចនឹងទស្សនាដំណើរនៃការចម្អិនម្ហូបរបស់មេចុងភៅតូច នៅលើចានអាហារ ជាមួយទស្សនីយភាពដែលមិនអាចបំភ្លេចបាន នឹងចាប់យកការស្រមើលស្រមៃរបស់អ្នក ដោយប្រើបច្ចេកវិទ្យា 3D ដ៏ទំនើប។

រីករាយជាមួយមុខម្ហូប៤មុខ ដែលបំផុសគំនិតដោយមេចុងភៅតូច និងមិត្តភក្តិដ៏ប៉ិនប្រសប់របស់លោក អមដោយតន្ត្រីតាមប្រធានបទ ពន្លឺដ៏រស់រវើក និងការប្រកួតគ្នាបង្ហាញពីស្នារដៃចម្អិនម្ហូប។ តម្លៃចាប់ពី ៨៨ដុល្លារទៅ ១៥០ដុល្លារក្នុងមនុស្សម្នាក់ រួមទាំងម៉ឺនុយសម្រាប់អ្នកបួស និងកុមារផងដែរ។

មេចុងភៅតូច និងមិត្តភក្តិរបស់លោក ផ្តល់ជូនភ្ញៀវនូវបទពិសោធន៍នៃការទទួលទានអាហារដ៏រីករាយ និងបំភ្លេចមិនបាន ដែលរួមបញ្ចូលគ្នានូវបច្ចេកវិទ្យា សិល្បៈ និងមុខម្ហូប។ នេះជាឱកាសដ៏ល្អបំផុតក្នុងការប្រារព្ធឱកាសពិសេសមួយ ជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់។

បើករៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យ (បិទថ្ងៃអង្គារ) អាហារពេលល្ងាចចាប់ពីម៉ោង ៦ល្ងាចដល់ម៉ោង ៨យប់។ ភ្ញៀវត្រូវមកដល់កន្លែងយ៉ាងហោចណាស់ ១៥នាទីមុន។

សម្រាប់ការកក់ ឬព័ត៌មានបន្ថែម៖ https://lepetitchef.com/phnompenh ឬទូរស័ព្ទ ០៩៧ ៣៥០ ១២៣៤៕