(រីយ៉ូ)៖ កីឡាការិនីបាល់ទាត់ឆ្នើមរបស់ប្រេស៊ីល Marta បានលើកឡើងថា នាងនឹងចូលនិវត្តន៍ ពីការប្រកួតឱ្យក្រុមជម្រើសជាតិ នៅក្នុងឆ្នាំនេះ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។

ខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំរូបនេះ គឺជាកីឡាការិនីដែលរកគ្រាប់បាល់ បានច្រើនជាងគេ គ្រប់ពេលទាំងអស់ ក្នុងការប្រកួតឱ្យក្រុមជម្រើសជាតិ ជាមួយនឹងការរកបាន ១២៣គ្រាប់ ក្នុងការលេងបាន ១៩៦ប្រកួត។

Marta អាចនឹងបង្ហាញខ្លួនរបស់នាង ជាលើកទី៦ ក្នុងព្រឹត្តិការណ៍ Olympic Games ប្រសិនបើនាងត្រូវបានជ្រើសរើស សម្រាប់ក្រុមប្រេស៊ីល ប្រកួតក្នុងរដូវក្តៅនេះ នៅទីក្រុង Paris។

នាងបានប្រាប់សារព័ត៌មាន CNN នៅប្រេស៊ីលថា «ប្រសិនបើខ្ញុំទៅចូលរួមព្រឹត្តិការណ៍ Olympics, ខ្ញុំនឹងរីករាយ ដោយសារតែខ្ញុំមិនដឹងថាបានទៅ ឬក៏អត់នោះទេ, នេះគឺជាឆ្នាំចុងក្រោយរបស់ខ្ញុំ ជាមួយក្រុមជម្រើសជាតិ»។ «នឹងមិនមាន Marta ទៀតទេ ចាប់ពីឆ្នាំ២០២៥តទៅ នៅក្នុងក្រុមជម្រើសជាតិ ក្នុងនាមជាអត្តពលិក»។

Marta រួមជាមួយក្រុមជម្រើសជាតិប្រេស៊ីល រូបនាងបានឈ្នះមេដាយប្រាក់ នៅឯព្រឹត្តិការណ៍ Athens 2004 និង Beijing 2008, ដោយបានចាញ់សហរដ្ឋអាម៉េរិក ទាំងពីរលើក។

​អាជីពជាកីឡាការិនីបាល់ទាត់ម្នាក់ Marta គឺជាអ្នករកបានគ្រាប់បាល់នាំមុខគេគ្រប់ពេលទាំងអស់ផងដែរ ក្នុងព្រឹត្តិការណ៍ World Cup ទាំងផ្នែកបុរស និងស្ត្រីរបស់ប្រេស៊ីល ដោយរកបាន ១៧គ្រាប់ ក្នុងការបង្ហាញខ្លួន ២៣លើកនៅទូទាំង ៦ព្រឹត្តិការណ៍កន្លងមក។

ខណៈ Marta ជាកីឡាការិនីអាជីពបានចូលរួមលេងឱ្យក្លិបអាម៉េរិក Orlando Pride ចាប់តាំងពីឆ្នាំ២០១៧៕