(ភ្នំពេញ)៖ ក្រុមហ៊ុន អ៊ី អេហ្វ ជី បានបើកសម្ភោធជាផ្លូវការនូវហាងនំប៉័ង TOUS les JOURS នៅសាខាចំនួន២ព្រមគ្នាក្នុងថ្ងៃតែមួយ ដើម្បីបំពេញតម្រូវការដល់អតិថិជនដែលនិយមផលិតនំបុ័ងបារាំងនិងអាស៊ី ដែលមានរសជាតិឆ្ងាញ់និងគុណភាពខ្ពស់ លំដាប់អន្តរជាតិមកកាន់ប្រទេសកម្ពុជា។

ពិធីបើកសម្ពោធជាផ្លូវការនេះ បានធ្វើឡើងកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានទីតាំងនៅផ្លូវកម្ពុជាក្រោម និងនៅទួលទំពូង ក្រោមវត្តមាន លោក Martin Darby នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន អ៊ី អេហ្វ ជី លោកស្រី Nge Nge Htwe អ្នកគ្រប់គ្រងទូទៅនៃ Bakery and Cafeរបស់ អ៊ី អេហ្វ ជី និងលោក Kim Jea Young នាយកប្រតិបត្តិនៃក្រុមហ៊ុន Franchisor TOUS les JOURS CJ Foodville។ ព្រឹត្តិការណ៍នេះក៏មានចូលរួមយ៉ាងអធិកអធមពីអតិថិជន ក្រុមហ៊ុនដៃគូ និង សហការីមកពី Comin Khmere, ធនាគារ ABA, Coca-Cola, foodpanda, Newrest, និង Legend Cinemaជាដើម។

អ៊ី អេហ្វ ជី មានទំនុកចិត្ត និងរំពឹងថា TOUS les JOURS នឹងក្លាយជាជម្រើសដំបូងសម្រាប់បងប្អូនដែលបានរស់នៅទីក្រុងភ្នំពេញ ក្នុងការជ្រើសរើស នំបុ័ង និងខេកដែលមានរសជាតិឈ្ងុយឆ្ងាញ់ មិនត្រឹមតែប៉ុណ្ឋនោះថែមទាំងមានគុណភាពខ្ពស់ និងគ្រឿងផ្សំថ្មីៗ ប្រកបដោយគុណភាពខ្ពស់លំដាប់អន្តរជាតិបូករួមជាមួយបរិយាកាសហាងថ្មី បទពិសោធន៍ថ្មី។

ក្រុមការងារ TOUS les JOURS ប្តេជ្ញាថានឹងធ្វើឱ្យហាងនេះក្លាយទៅជាជម្រើសទីមួយសម្រាប់បងប្អូននិយមនំបុ័ង និងខេកនៅក្នុងទីក្រុងភ្នំពេញ និងប្រទេសកម្ពុជា។

លោក Martin Darby នាយកគ្រប់គ្រងនៃក្រុមហ៊ុន អ៊ី អេហ្វ ជី បានមានប្រសាសន៍ថា «យើងមានសេចក្តីសោមន្សរីករាយក្នុងការនាំយក TOUS les JOURS ត្រលប់មកកម្ពុជាវិញ និងផ្តល់ជូនបទពិសោធន៍ទៅកាន់អថិជនដែលរស់នៅទីក្រុងភ្នំពេញជាមួយនឹងរសជាតិឆ្ងាញ់ បរិយាកាសហាងថ្មីការទទួលបទពិសធន៍ ហាងនំប៉័ងបែបបារាំង-អាស៊ីតែមួយគត់។ យើងសង្ឃឹមយ៉ាងមុតមាំថា TOUS les JOURS នឹងក្លាយជាកន្លែងជួបជុំដែលជាទីពេញចិត្តសម្រាប់ក្រុមគ្រួសារ និងមិត្តភ័ក្តិ»។

លោក Kim Jea Young នាយកប្រតិបត្តិនៃ CJ Foodville បានលើកឡើងថា «យើងមានសេចក្តីសោមនស្សរីករាយដែលបានចាប់ដៃគូរជាមួយក្រុមហ៊ុន អ៊ី អេហ្វ ជី ដើម្បីនាំយក TOUS les JOURS ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។ ការប្តេជ្ញាចិត្តរបស់ អ៊ី អេហ្វ ជី ចំពោះគុណភាពខ្ពស់ហើយជឿជាក់ថា TOUS les JOURS នឹងឆ្លើយតបទៅនឹង អថិជនរបស់យើង»។

TOUS les JOURS ត្រូវបានបង្កើតឡើងនៅប្រទេសកូរ៉េក្នុងឆ្នាំ ១៩៩៧  បានក្លាយជាហាងនំប៉័ងដែលជាទីស្រឡាញ់ និងពេញចិត្តសម្រាប់អតិថិជន។ TOUS les JOURS បានចាប់ផ្តើមអាជីវកម្ម Franchise នៅក្នុងឆ្នាំ ១៩៩៨ ហើយបានបើកហាងទី១០០ របស់ខ្លួនក្នុងឆ្នាំ ១៩៩៩ ។ យីហោឥឡូវនេះមានហាង Franchise ជាង ១ ៧០០ នៅទូទាំងប្រទេស ដោយសារផលិតផល មានគុណភាពនិងឈ្ងុយឆ្ងាញ់។
សូមជម្រាបផងដែរថា ក្រុមហ៊ុន អ៊ី អេហ្វ ជី មានទីស្នាក់ការកណ្តាលនៅទីក្រុងបាងកក ប្រទេសថៃ ក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) មានបុគ្គលិកជាង ២០០០ នាក់ និងមានវត្តមានប្រតិបត្តិការនៅក្នុងប្រទេសចំនួន 3 គឺកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។

អ៊ី អេហ្វ ជី គឺជាដៃគូរនៃជម្រើសសម្រាប់ម៉ាកយីហោម្ហូបអាហារ និងភេសជ្ជៈឈានមុខគេនៅអាស៊ីអាគ្នេយ៍ រួមមានការសហការណ៍ជាមួយនិងម្ចាស់ផលិតផលដូចជា Minor Food International, Thai Food Passion Group, Kamu Kamu និង CJ Foodville ផងដែរសម្រាប់ម៉ាកយីហោអាមេរិកខាងជើង រួមមាន International Dairy Queen, Krispy Kreme, និង Texas (Church's) Chicken ដែល អ៊ី អេហ្វ ជី ជាសិទ្ធិផ្តាច់មុខសម្រាប់ម៉ាកយីហោឡាវ និងអូស្ត្រាលី The Coffee Club and Boost Juice។

អ៊ី អេហ្វ ជី ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន RMA Group ជាមួយនឹងការកាន់កាប់ដោយ Lombard Asia Investments (Thai Private Equity) និងដៃគូរម្ចាស់ភាគហ៊ុនក្នុងស្រុក ក្នុងប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា។ នៅក្នុងប្រទេសកម្ពុជា អ៊ី អេហ្វ ជី គឺជាដៃគូរបណ្តាក់ទុនរួមគ្នារបស់ Newrest ដែលជាប្រតិបត្តិករម្ហូបអាហារ និងភេសជ្ជៈនៅអាកាសយានដ្ឋានតែមួយគត់របស់កម្ពុជា ដែលមានប្រតិបត្តិការនៅក្នុងព្រលានយន្តហោះចំនួនបី៕