(បរទេស)៖ និយ័តករនៃទីក្រុងប្រ៊ុចសែល គ្រោងនឹងបើកការស៊ើបអង្កេតលើ បណ្ដាញសង្គម Facebook និង Instagram របស់ក្រុមហ៊ុន Meta Platform ជុំវិញការព្រួយបារម្ភថា ក្រុមហ៊ុននេះមិនបង្កើនលទ្ធភាព ឬមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់ព័ត៌មានមិនពិតមកពីប្រទេសរុស្ស៊ី និងប្រទេសដទៃទៀត។

 និយ័តករសង្ស័យថា ការសម្របសម្រួលរបស់ Meta មិនមានចេតនាច្បាស់លាស់ក្នុងការទប់ស្កាត់ទៅលើករណីខាងលើ។ ចំណុចសំខាន់នោះគឺ Meta មិនបានទប់ស្កាត់ការផ្សព្វផ្សាយពាណិជ្ជដែលពាក់ព័ន្ធនឹងខ្លឹមសារនយោបាយ ដែលជាហានិភ័យនាំឲ្យប៉ះពាល់ដល់ការបោះឆ្នោត។

ទោះជាយ៉ាងណាក៏ដោយ គណៈកម្មាការនេះមិនផ្ដោតតែលើព័ត៌មានមកពីប្រទេសរុស្ស៊ីនោះទេ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននោះទេ តែក៏សំដែងទៅលើប្រទេសផ្សេងៗទៀតផងដែរ។

អ្នកនាំពាក្យ Meta បាននិយាយថា «យើងមានដំណើរការដែលបានបង្កើតឡើងយ៉ាងល្អសម្រាប់ការកំណត់អត្តសញ្ញាណ និងកាត់បន្ថយហានិភ័យនៅលើវេទិការរបស់យើង។ យើងទន្ទឹងរង់ចាំការបន្តកិច្ចសហប្រតិបត្តិការរបស់យើងជាមួយគណៈកម្មការអឺរ៉ុប និងផ្តល់ឱ្យពួកគេនូវព័ត៌មានលម្អិតបន្ថែមនៃការងារនេះ»

គណៈកម្មការអឺរ៉ុបបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។

សម្រាប់ប្រទេសដែលពាក់ព័ន្ធនោះ រួមមានទាំង ចក្រភពអង់គ្លេស អូទ្រីស និងហ្សកហ្ស៊ី នឹងជ្រើសរើសមេដឹកនាំថ្មីនៅឆ្នាំ ២០២៤៕