(ភ្នំពេញ)៖ ការជ្រើសរើសប្រេងម៉ាស៊ីន សម្រាប់ប្រើប្រាស់ទៅលើ គ្រឿងយន្ត ដូចជា រថយន្ត  គ្រឿងចក្រ ឬ ត្រាក់ទ័រជាដើម គឺពិតជាសំខាន់ណាស់ ដើម្បីធ្វើឱ្យម៉ាស៊ីនរបស់ វាដំណើរការល្អ ប្រើប្រាស់បានយូរ និងសន្សំសំចៃថវិកា។ ហេតុដូចនេះហើយបានជាអ្នកជំនាញខាងប្រេងម៉ាស៊ីន ណែនាំឱ្យជ្រើសរើសប្រេងម៉ាស៊ីន ទៅតាមប្រភេទនៃគ្រឿងយន្ត។

សម្រាប់ប្រេងម៉ាស៊ីនត្រាក់ទ័រ អ្នកជំនាញមួយរូបបានណែនាំ ប្រេងម៉ាស៊ីនចនឌារ   ដែលជាប្រេងម៉ាស៊ីន ជួយឱ្យ ម៉ាស៊ីនត្រាក់ទ័ររបស់កសិករដំណើរការ ដោយរលូនធ្វើការបានយូរឆ្នាំ មិនថមថយប្រសិទ្ធិភាពការងារ ព្រោះប្រេងម៉ាស៊ីនចនឌារ វានឹងជួយពន្យាររយៈពេលសឹករេចរិលរបស់គ្រឿងបង្គុំ ក្នុងម៉ាស៊ីនបានល្អ និងមិនងាយរើម៉ាស៊ីន។
    
ប្រេងម៉ាស៊ីនចនឌារ ត្រូវបានបង្កើតឡើងសម្រាប់ម៉ាស៊ីន ដែលធ្វើការងារធ្ងន់ ដូចជាត្រាក់ទ័រជាដើម ដែលខុសពីប្រេងម៉ាស៊ីនធម្មតា វាជួយម៉ាស៊ីនត្រាក់ទ័រមានអាយុកាលយូរ កាត់បន្ថយភាពសឹករិចរិលក្នុងគ្រឿងបង្គុំរបស់ត្រាក់ទ័រ។ 

លោក សេង ហុងឆាយ ប្រធានផ្នែកសេវាកម្ម និងគ្រឿងបន្លាស់ RMA Cambodia ផ្នែកគ្រឿងយន្តកសិកម្មចនឌារ បានឱ្យដឹងថា ប្រេងម៉ាស៊ីនចនឌារ ត្រូវបាននាំចូលមកប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៦ ពោលបើគិតមកដល់ពេលនេះមានរយៈពេល ជិត៨ឆ្នាំមកហើយ។   ការនាំចូលប្រេងម៉ាស៊ីនចនឌារ  គឺដើម្បីកាត់បន្ថយចំណាយ និងបន្ថែមប្រាក់ចំណូលជូនប្រជាកសិករ។ ម៉ាស៊ីនចនឌារ ចាក់ម្តងអាចប្រើប្រាស់រហូតដល់ ៣៧៥ម៉ោង ឬ៥០០ម៉ោង អាស្រ័យទៅលើម៉ូឌែលនីមួយៗ។ បើ ប្រៀបធៀបជាមួយប្រេងធម្មតា ត្រូវផ្លាស់ប្តូរពីរដង ប៉ុន្តែប្រេងម៉ាស៊ីនចនឌារផ្លាស់ប្តូរតែមួយដងប៉ុណ្ណោះ។ ​

បច្ចុប្បន្ននេះប្រេងម៉ាស៊ីនចនឌារ បាននិងកំពុងទទួលបានការគាំទ្រពីប្រជាកសិករ លើសពីការរំពឹងទុក  ព្រោះតែគុណភាព និងបទពិសោធន៍ជាក់ស្តែងពីអតិថិជនដែលធ្លាប់ប្រើប្រាស់។ សម្រាប់កសិករដែលចង់ការស្វែងរកប្រេងម៉ាស៊ីនសុទ្ធចនឌារសុទ្ធ  អាចស្វែងរកនៅគ្រប់សាខារបស់ក្រុមហ៊ុនអរ អិមអេ ខេមបូឌារ ទាំង៧កន្លែង និងតំណាងចែកចាយទូទាំង២៥ខេត្តក្រុង។

ស្របពេលដែលប្រេងម៉ាស៊ីន ចនឌារ បាននិងកំពុងទទួលបានគាំទ្រពីប្រជាកសិករ វត្តមានប្រេងម៉ាស៊ីនចនឌារ ក្លែងក្លាយក៏មានដាក់លក់នៅលើទីផ្សារផងដែរ ដែលធ្វើឱ្យអ្នកប្រើប្រាស់ ងាយមានការយល់ច្រលំ។

ដើម្បីជៀសវាងនូវការភ័ន្តច្រលំរវាងប្រេងម៉ាស៊ីនចនឌារសុទ្ធ និងក្លែងក្លាយ សូមស្តាប់ការពន្យល់បន្ថែមរបស់  លោក សេង ហុងឆាយ ប្រធានផ្នែកសេវាកម្ម និងគ្រឿងបន្លាស់ RMA Cambodia ផ្នែកគ្រឿងយន្តកសិកម្មចនឌារ​ដូចតទៅ៖