(ភ្នំពេញ)៖ ភ្នែក ជាសរីរាង្គចក្ខុវិញ្ញាណ ឬជាសរីរាង្គនៃគំហើញ ដែលអនុញ្ញាតឲ្យមនុស្សម្នាក់ៗមើលឃើញនូវអ្វីៗជុំវិញខ្លួន ក៏ដូចជាពិភពលោកដ៏ស្រស់ត្រកាស ប៉ុន្ដែប្រសិនបើអ្នកមានបញ្ហាភ្នែក នោះគុណភាពជីវិតរបស់អ្នកក៏បាត់បង់នៅមួយចំណែកដែរ។

វេជ្ជបណ្ឌិតជំនាញផ្នែកចក្ខុវិញ្ញាណមកពីមន្ទីរពេទ្យសិង្ហបុរី Mount Elizabeth បានបញ្ជាក់ថា ការថែទាំងភ្នែក គឺជារឿងសំខាន់ណាស់ ពិសេសករណីដែលលោកអ្នកកំពុងមានបញ្ហាភ្នែក គឺត្រូវពិនិត្យ និងព្យាបាលឲ្យបានទាន់ពេលវេលា ដើម្បីកុំឲ្យមានវិប្បដិសារីទៅថ្ងៃក្រោយ។

លោកវេជ្ជបណ្ឌិត ឈ័រ វៃហាន វេជ្ជបណ្ឌិតឯកទេសផ្នែកចក្ខុវិញ្ញាណ នៃមន្ទីរពេទ្យសិង្ហបុរី Mount Elizabeth បានបញ្ជាក់ថា បច្ចុប្បន្ន បញ្ហាភ្នែកកំពុងកើតមានជាសកល ហើយក្នុងនោះ មានជំងឺភ្នែក២ប្រភេទ ដែលតែងតែកើតមានលើមនុស្សទូទៅ រួមទាំងប្រជាជនកម្ពុជាផងដែរ។ ទី១ គឺជំងឺភ្នែកឡើងបាយ (Cataract) ដែលជាទូទៅមានអាការៈកែវភ្នែកឡើងពណ៌ស ស្រវាំងភ្នែក និងអាចវិវត្តទៅជាមើលលែងឃើញតែម្ដងប្រសិនបើគ្មានការព្យាបាល។ ទី២ គឺជំងឺទឹកដក់ក្នុងភ្នែក (Glaucoma) ជាប្រភេទជំងឺភ្នែក ដែលកើតច្រើនជាងគេបំផុតទី២ បន្ទាប់ជំងឺភ្នែកឡើងបាយ។ វាមានអាការៈស្រវាំងភ្នែក ហើយអាចរហូតដល់ធ្វើឲ្យអ្នកជំងឺមើលលែងឃើញ ឬខ្វាក់ ប្រសិនគ្មានការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។

តើគេអាចព្យាបាលជំងឺភ្នែកតាមរបៀបណាខ្លះ?
ការព្យាបាលជំងឺភ្នែក ហាក់មានរយៈពេលខ្លី និងមិនចាំបាច់សម្រាកពេទ្យយូរថ្ងៃដូចជាជំងឺផ្សេងៗមួយចំនួនទៀតនោះឡើយ។
បើតាមលោកវេជ្ជបណ្ឌិត ឈ័រ វៃហាន បច្ចុប្បន្ន បច្ចេកវិទ្យាកាន់តែទំនើបពីមួយថ្ងៃ ទៅមួយថ្ងៃ ធ្វើឲ្យការព្យាបាលជំងឺភ្នែកកាន់តែមានប្រសិទ្ធភាពខ្ពស់។ តួយ៉ាងការព្យាបាលជំងឺភ្នែកឡើងបាយ គេអាចប្រើប្រាស់វិធីសាស្ត្រវះកាត់ ដោយចំណាយពេលប្រហែលតែ ១០ ទៅ១៥នាទីប៉ុណ្ណោះ។ តាមវិធីសាស្ត្រនេះ គេអាចដាក់កញ្ចក់ Len ចូលទៅក្នុងភ្នែកតែម្ដង ដោយពុំចាំបាច់ឲ្យអ្នកជំងឺពាក់វែនតាជំនួយឲ្យមើលឃើញច្បាស់នោះឡើយ។

ដោយឡែក សម្រាប់ការព្យាបាលជំងឺទឹកដក់ក្នុងភ្នែកវិញ មានចែកចេញជា៤របៀបដូចជា ប្រើប្រាស់ថ្នាំបន្ដក់ភ្នែក, ប្រើប្រាស់ការបាញ់ Laser SLT, ការវះកាត់ខ្នាតតូច (Micro Surgery) និងការវះកាត់តាមស្ដង់ដារ Glaucoma ជាដើម។
បើតាមវេជ្ជបណ្ឌិតផ្នែកចក្ខុវិញ្ញាណមកពីសិង្ហបុរីរូបនេះ ការព្យាបាល ភ្នែកម៉្ញូបជិត (myopia) ម្ញ៉ូបឆ្ងាយ (hyperopia) និង astigmatism កើតឡើងនៅពេល កែវភ្នែកផ្នែកខាងមុខ និងផ្នែកខាងក្រោយមិនមានសណ្ឋានមូលល្អ ហើយការព្យាបាលនោះ ត្រូវបានធ្វើឡើងតាមរយៈវិធី៣ផ្សេងទៀត ដែលជាបច្ចេកវិទ្យាថ្មី និងមានការពេញនិយមប្រើនៅទូទាំងសកលលោក រួមានការព្យាបាលតាមបែប LASIK, SMILE និង ICL។ ក្នុងនោះ ការព្យាបាល តាម LASIK និង SMILE គឺជាការព្យាបាលតាមរយៈការបាញ់ Laser ដើម្បីកំណែទម្រង់ភ្នែកឲ្យមើលឃើញច្បាស់ ប៉ុន្ដែ ករណីអ្នកជំងឺមានបញ្ហាភ្នែក ឬភ្នែកស្ងួត គេច្រើននិយមប្រើប្រាស់វិធីសាស្ត្របាញ់ Laser SMILE ជាជាងវិធីសាស្ត្រ LASIK។

ដោយឡែក វិធីសាស្ត្រ ICL វិញ គឺការវះកាត់ដាក់ Len ចូលទៅក្នុងភ្នែក ហើយការវះកាត់គឺចំណាយពេលត្រឹមតែ ១០ ទៅ១៥នាទីប៉ុណ្ណោ ហើយកញ្ចក់ Len នោះទៀតសោត គឺអាចរក្សាទុកក្នុងភ្នែកបានក្នុងរយៈពេលយូរ និងអាចផ្លាស់ប្ដូរបានផងដែរ។

តើការការព្យាបាលភ្នែកដោយបាញ់ Laser និងវះកាត់វាអាចប្រឈមនឹងហានិភ័យអ្វីខ្លះ?

តាមការគូសបញ្ជាក់របស់ លោកវេជ្ជបណ្ឌិត ឈ័រ វៃហាន ការបាញ់ Laser និងវះកាត់ភ្នែក បញ្ហាប្រឈមធំជាងគេនោះ គឺការឆ្លងមេរោគ ប៉ុន្ដែ តាមការសិក្សាបានបង្ហាញថា ករណីឆ្លងមេរោគ ក្រោយការវះកាត់ភ្នែក ឬបាញ់Laser នេះ មានក្នុងអត្រាតិចតួបំចផុត តួយ៉ាងនៅសង្ហបុរី ក្នុងចំណោមអ្នកជំងឺ ៨ពាន់ ទៅ១ម៉ឺននាក់ គឺមានត្រឹមតែម្នាក់ប៉ុណ្ណោះ ដែលកើតមានបញ្ហានេះ។ ផលរំខានមួយទៀតនោះ គឺវាអាចធ្វើឲ្យភ្នែករបស់អ្នកជំងឺដែលវះកាត់រួច មានសភាពស្ងួត ប៉ុន្ដែគេអាចប្រើប្រាស់ទឹកបន្ដក់ភ្នែកដើម្បីជំនួយបាន រហូតដល់ភ្នែកជាសះស្បើយ។

បើតាមលោកវេជ្ជបណ្ឌិត ឈ័រ វៃហាន ចំពោះអ្នកជំងឺដែលមានបញ្ហាភ្នែក ត្រូវស្វែងរកការប្រឹក្សាយោបល់ពីវេជ្ជបណ្ឌិតជំនាញ មុននឹងសម្រេចចិត្តធ្វើការព្យាបាលទៅតាមវិធីសាស្ត្រណាមួយ។

លោកវេជ្ជបណ្ឌិត បន្ថែមថា សម្រាប់ការព្យាបាលជំងឺភ្នែក នៅមន្ទីរពេទ្យសិង្ហបុរី Mount Elizabeth គឺមានការទទួលស្គាល់យ៉ាងទូលំទូលាយ និងមានកេរ្ដិ៍ឈ្មោះល្បីនៅតំបន់អាស៊ីអាគ្នេយ៍ ព្រោះថា នៅមន្ទីរពេទ្យមួយនេះ មានបំពាក់នូវឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ពិសេសក្រុមវេជ្ជបណ្ឌិត ត្រូវបានបំពាក់បំប៉នជំនាញយ៉ាងយកចិត្តទុកទាក់ទងនឹងការប្រើប្រាស់នៃឧបករណ៍បច្ចេកវិទ្យាទាំងអស់នោះ។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការប្រឹក្សា និងការណាត់ជួបព្យាបាលជំងឺនៅមន្ទីរពេទ្យសិង្ហបុរី Mount Elizabeth លោកអ្នកអាចទំនាក់ទំនងទៅកាន់ការិយាល័យ IHH Healthcare Singapore - Cambodia Office ដោយផ្ទាល់តាមរយៈ ៖
លេខទូរសព្ទ៖ 012 531 911
ទំព័រហ្វេសប៊ុក៖ https://www.facebook.com/IHHHealthcareSingaporeKH