(ភ្នំពេញ)៖ នៅក្នុងសប្ដាហ៍ទី១ ខែឧសភា ឆ្នាំ២០២៤នេះ ក្រុមការងារស្រាបៀរ GANZBERG បានចុះ​ប្រគល់​រង្វាន់ម៉ូតូ ដល់អតិថិជន​កំពូលសំណាងចំនួន ៦រូប ​ជូនដល់មុខផ្ទះបន្តទៀត បន្ថែមពីលើអ្នកត្រូវរង្វាន់ដ៏​ច្រើន​អស់​ស្ទះរបស់ GANZBERG​​​។ ថ្វីបើមិនដែលស្គាល់គ្នាពីមុនមកក៏ដោយ តែក៏ពួកគេ​មាន​សំណាង​​​​ទទួលបានរង្វាន់ពី GANZBERG ជាមួយគ្នា ហើយបានរាប់អានគ្នាធ្វើ​ជាពួកម៉ាកល្អជា​មួយគ្នា​ថែម​ទៀត ពោលគឺបានទាំងរង្វាន់ បានទាំងពួកម៉ាកល្អ។ ពួកគេបានទិញស្រាបៀរ GANZBERG​ មកពិសារ​រាល់ការ​ជួប​ក្នុងគ្រួសារ ពួកម៉ាក់ល្អ និងក្រុមការងារ ក្រោយពេលសម្រាកពីការងារប្រចាំថ្ងៃ ហើយបាន​ឈ្នះ​រង្វាន់​ម៉ូតូម្នាក់១​គ្រឿង​​ ពីការ​គាស់​​កំប៉ុង​​ស្រាបៀ​រ GANZBERG។

អតិថិជន​សំណាង​ទាំងនោះរួមមាន៖
ទី១. លោក កាន កឿយ នៅភូមិអញ្ចាញ ស្រុកសៀមរាប ខេត្តសៀមរាប ឈ្នះរង្វាន់ម៉ូតូទី ៣០៣១។
ទី២. លោក លឹម ហេង នៅភូមិប្រឡាយ ស្រុកសៀមរាប ខេត្តសៀមរាប ឈ្នះរង្វាន់ម៉ូតូទី ៣១៨៧។
ទី៣. លោក អ៊ិម សុភីត នៅភូមិប្រឹយថ្មី ស្រុកសៀមរាប ខេត្តសៀមរាប ឈ្នះរង្វាន់ម៉ូតូទី ៣១៥១។
ទី៤. លោក ពៅ រ៉ាវី នៅភូមិពោធិអណ្ដាត ស្រុករលាប ខេត្តពោធិ៍សាត់ ឈ្នះរង្វាន់ម៉ូតូទី ៣១៤០។
ទី៥. លោក ភួង សុលី នៅភូមិកំពុងក្របី ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ឈ្នះរង្វាន់ម៉ូតូទី ៣១៤៧។
ទី៦. លោក ជ្រុន ស៊ីម នៅភូមិក្បាលហុង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ឈ្នះរង្វាន់ម៉ូតូទី ៣១២៥។

ស្រាបៀរ GANZBERG ផលិតដោយអ្នកជំនាញអាល្លឺម៉ង់ ឆ្ងាញ់កម្រិតពិភពលោក ថែមទាំងឈ្នះរង្វាន់​យក្ស​រថយន្តថ្មី Ford Ranger ៣០០គ្រឿង និងម៉ូតូ ៤,០០០គ្រឿង ព្រមទាំងឈ្នះរង្វាន់​លុយដុល្លារសុទ្ធ​ជាច្រើន​សន្ធឹកសន្ធាប់ និងស្រាបៀរ ហ្គេនស៍បឺគ ច្រើនរង្វាន់ទៀត។ អ្នកលក់ស្រាបៀរ ហ្គេនស៍បឺគ ដល់អ្នក​ឈ្នះ​រង្វាន់ នឹងទទួលបានរង្វាន់ជាស្រាបៀរ ហ្គេនស៍បឺគ ផងដែរ។ រង្វាន់យក្សស្រាបៀរ ហ្គេនស៍បឺគ ផ្តល់​ឲ្យ​ឈ្នះ​ទាំង អ្នកលក់ទាំងអ្នកទិញ។ រង្វាន់ជាច្រើនពីស្រាបៀរ GANZBERG កំពុងស្ថិតនៅ​លើ​ទីផ្សារ​ក្បែរ​ដៃរបស់លោកអ្នក។

រាល់តិថិជនដែលមានសំណាងងឈ្នះរង្វាន់ពីស្រាបៀរ GANZBERG សូមរក្សាទុកទាំងក្រវិល និងសំបក​កំប៉ុង​ដើម្បីប្តូរយករង្វាន់៕