(ភ្នំពេញ)៖ ផ្លូវការនៃការចាប់ឆ្នោត ក្រុមជើងឯកលីគកំពូលកម្ពុជា CPL ព្រះខ័នរាជស្វាយរៀង នឹងត្រូវប៉ះក្រុមមកលីគឡាវ Young Elephants ក្នុងប្រកួតវគ្គជម្រុះពានរង្វាន់ជើងឯកក្លិបអាស៊ីអាគ្នេយ៍ ASEAN Club Championship 2024-25 ហើយការប្រកួតជម្រុះនេះនឹងធ្វើឡើងចំនួន ២ជើង។

សម្រាប់ប្រកួតជើងទី១ រវាងក្រុមព្រះខ័នរាជស្វាយរៀង ធ្វើនៅទឹកដីរបស់ Young Elephants នៅថ្ងៃទី១៧ ខែកក្កដា ហើយជើងទីធ្វើឡើងនៅទឹកដីកម្ពុជា នាថ្ងៃទី២៤ ខែដដែល ហើយជាមួយគ្នានោះ ១គូទៀត ជាមួយការប៉ះគ្នារវាងក្រុម Kasuka FC ជាមួយក្រុម Shan United FC ក្នុងវគ្គ play-offs នេះផងដែរ ។

បញ្ជាក់ផងថា សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀង បើសិនជាយកបានជ័យជម្នះទាំងពីរជើងក្នុងវគ្គ play-offs នេះ នោះនឹងឡើងទៅក្នុងពូល A ដែលមានក្រុមឈរចាំដូចជា BG Pathum United, Terengganu, PSM Makassar និងក្រុម Dong A Thanh Hoa ៕