(ឡុងដ៍)៖ ក្លិបបាល់ទាត់ Everton បានដកពាក្យបណ្តឹងតវ៉ារបស់ពួកគេ ប្រឆាំងនឹងការកាត់ ២ពិន្ទុ ពីបទបំពានច្បាប់ប្រាក់ចំណូល និងនិរន្តរភាព (PSR) របស់លីគ Premier League។ នេះបើតាមក្លិបបានឱ្យដឹងនៅថ្ងៃសុក្រ ខណៈបច្ចុប្បន្នពួកគេមានសុវត្ថិភាពពីតំបន់កាត់ចោល។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤។

ការពិន័យនេះ ត្រូវបានដាក់កាលពីខែមុន ជាការកាត់លើកទី២ ទៅលើក្លិបស្ករគ្រាបក្នុងរដូវកាលនេះ។ Everton Premier League កាត់ចំនួន ១០ពិន្ទុ កាលពីខែវិច្ឆិកាឆ្នាំមុន ពីបទបំពានច្បាប់ PSR មួយករណីផ្សេងទៀត ប៉ុន្តែក្រោយមកត្រូវបានបន្ថយមកនៅត្រឹមកាត់ ៦ពិន្ទុវិញ បន្ទាប់ពីការប្តឹងតវ៉ា កាលពីខែកុម្ភៈ។

ជាលទ្ធផល Everton ត្រូវបានកាត់សរុបចំនួន ៨ពិន្ទុក្នុងរដូវកាលនេះ។

យ៉ាងណាមិញ ក្រុមដែលដឹកនាំដោយអ្នកចាត់ការ Sean Dyche រកបាន ១៤ពិន្ទុពី៧ប្រកួតចុងក្រោយរបស់ពួកគេ ឈរនៅចំណាត់ថ្នាក់ទី១៥ ក្នុងតារាងលីគ មាន ១១ពិន្ទុដាច់ពីតំបន់កាត់ចោល ដោយនៅសល់ ២ប្រកួតទៀតមុនបិទរដូវកាលនេះ។

​ការកាត់ពិន្ទុលើកទី២ នេះពីបទបំពានច្បាប់ PSR ដ្បិតលីគអង់គ្លេសបានលើកឡើងថា ក្លិបក៏បានសារភាពពីទោសកំហុសផងដែរ៕