(ភ្នំពេញ)៖ ហាងម្ហូបខ្មែររសជាតិអ្នកខេត្តសៀមរាបបានទាក់ទាញភ្ញៀវជិតឆ្ងាយជាច្រើន ដោយសារតែតម្លៃសមរម្យគួបផ្សំ នឹងរស់ជាតិឆ្ងាញ់ជាប់ចិត្តដិតអារម្មណ៍ ស្ថិតនៅ ផ្លូវលេខ១៨០០ ចូលតាមផ្លូវកន្លែងឆៀកឡាន ផ្លូវជាសុផារ៉ា។

មុខម្ហូបជាច្រើនត្រូវបានរៀបចំដាក់ក្នុងកញ្ច្រែងធ្វើពីឫស្សី មានទ្រនាប់ស្លឹកចេក និងសម្លក្តៅៗក្នុងឆ្នាំងដី។ ម្ហូបខ្មែរជាច្រើនមុខត្រូវបានរៀបចំឡើងផ្តោតសំខាន់ ទៅលើគុណភាពអាហារ និងរសជាតិ ព្រមទាំងអនាម័យ ដោយស្នាដៃផ្ទាល់ពីចុងភៅជាកូនអ្នកសៀមរាប មានបទពិសោធន៍ល្បាញល្បីជាង១០ឆ្នាំ ក្នុងវិស័យម្ហូបអាហារ នៃទីក្រុងបុរាណសៀមរាប ធានាឆ្ងាញ់ប្លែកពិសេស គ្រប់រសជាតិ សុទ្ធតែជារសជាតិដើម។

De Cheer Up មានលក់អាហារចាប់ពី ម៉ោង១១ថ្ងៃត្រង់ រហូតដល់យប់ម៉ោង១២ឈប់ ធ្វើការកុម្ម៉ង់ ប៉ុន្តែភ្ញៀវអាចអង្គុយញាំដល់យប់ជ្រៅបាន។ យើងក៏មានក្រុមតន្ត្រី Live Band ៧-១០យប់ ជារៀងរាល់ថ្ងៃ អមជាមួយបរិយាកាសដ៏ស្រស់ស្រាយ បែបធម្មជាតិត្រជាក់ភ្នែក។

ទីតាំង៖ ផ្លូវលេខ១៨០០ ចូលតាមផ្លូវឆៀកឡាន ផ្លូវជាសុផារា
Tel & Telegram: 089 333 452 / 010430111 / 098399608
Google Map: https://maps.app.goo.gl/FQsZ2J32ncWizuo87