(ឡុងដ៍)៖ អ្នកចាត់ការក្លិប AFC Bournemouth លោក Andoni Iraola បានចុះកិច្ចសន្យាថ្មី បន្តការកាន់តំណែងរបស់លោក ដឹកនាំក្លិបលេងនៅលីគ Premier League រហូតដល់ចប់រដូវកាល២០២៥-២៦។ នេះបើតាមការប្រកាសពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។

បន្ទាប់ពីដំណើរការមិនឈ្នះសោះ ក្នុង ៩ប្រកួតដំបូងរបស់លោកនៅ Premier League ដោយអំឡុងពេលនោះ Bournemouth រកបានត្រឹមតែ ៣ពិន្ទុប៉ុណ្ណោះ ខណៈពួកគេធ្លាក់ចូលក្នុងតំបន់កាត់ចោល។ លោក Iraola បានដឹកនាំក្រុមឡើងទៅមានពិន្ទុសរុបខ្ពស់បំផុតរបស់ពួកគេក្នុងលីគ Premier League ក្រោយមក។

Bournemouth កំពុងស្ថិតនៅចំណាត់ថ្នាក់ទី១១ ក្នុងតារាង Premeir League ដោយមាន ៤៨ពិន្ទុ ច្រើនជាងពិន្ទុសរុបច្រើនជាងគេបំផុត កាលពីពេលមុនរបស់ពួកគេ ដែលរកបាន ៤៦ពិន្ទុ ក្នុងរដូវកាល២០១៦-២០១៧។

ពួកគេនៅសល់ ១ប្រកួតទៀតក្នុងរដូវកាលនេះ គឺការធ្វើដំណើរទៅជួបក្រុមចំណាត់ថ្នាក់ទី៧ Chelsea នៅថ្ងៃអាទិត្យសប្តាហ៍នេះ។

សូមរំលឹកថា Iraola បានជំនួសតំណែងលោក Gary O'Neil ដែលបច្ចុប្បន្ន កំពុងធ្វើជាអ្នកចាត់ការក្លិប Wolverhampton Wanderers ដោយដំបូងឡើយ បានចុះកិច្ចសន្យារយៈពេល ២ឆ្នាំកាលពីខែមិថុនាឆ្នាំមុន៕