(ឡុងដ៍)៖ ក្លិបស្ករគ្រាប់ Everton ត្រូវបានផ្តល់ប្រាក់កម្ចីរហូតដល់ ១៥០លានផោន ដោយក្រុមហ៊ុនឯកជន New York-based GDA Luma Capital ដើម្បីជួយបញ្ចប់ការសាងសង់កីឡដ្ឋានថ្មីរបស់ខ្លួននៅឯកំពង់ផែ Bramley-Moore Dock។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។
កាលពីខែធ្នូ Everton បានលើកឡើងថា កីឡដ្ឋានដែលមានសមត្ថភាពផ្ទុកអ្នកទស្សនាបាន ៥២,៨៨៨នាក់នេះ ស្ថិតក្នុងគម្រោងដើម្បីបញ្ចប់ការសាងសង់ នៅត្រឹមចុងឆ្នាំ២០២៤ ហើយការផ្លាស់ចេញពីកីឡដ្ឋាន Goodison Park នឹងធ្វើឡើងនៅពេលចាប់ផ្តើមរដូវកាលថ្មីឆ្នាំ២០២៥-២៦៕