(ភ្នំពេញ)៖ ស្របតាមសរាចរលេខ ០១ សរ ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈតម្រូវឱ្យក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈទាំងអស់ត្រូវផ្គត់ផ្គង់ប្រភេទប្រេងឥន្ធនៈ Euro 5 តែប៉ុណ្ណោះ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ជាក់ស្តែងតាំងពីឆ្នាំ២០២២មក កាល់តិច តែងផ្ដល់នូវប្រេងឥន្ធនៈស្តង់ដា គឺប្រេងម៉ាស៊ូត Euro 5 ដែលមានរួមបញ្ចូលបច្ចេកវិទ្យា Techron®D ។

ប្រេងឥន្ធនៈដែលមានគុណភាពនេះផលិតឡើងដើម្បីធានាដល់ការសម្អាតម៉ាស៊ីនយានយន្ត និងធ្វើឱ្យម៉ាស៊ីនដំណើរកាន់តែប្រសើរ មិនថាស៊េរីថ្មី ឬចាស់ឡើយ។ ប្រេងម៉ាស៊ូត Euro 5 ដែលបង្កើតដោយ Techron®D ផ្តល់នូវថាមពលសម្អាតដល់ទៅ ៣ដង ប្រសើរជាងប្រេងម៉ាស៊ូតធម្មតា។ តាមរយៈការសម្អាតកំណកកាបូននៅក្នុងម៉ាស៊ីនផ្ទុកប្រេង បច្ចេកវិទ្យានេះអាចការពារម៉ាស៊ីនយានយន្ត កាត់បន្ថយការបញ្ចេញផ្សែង ព្រមទាំងជួយឱ្យអ្នកបើកបរកាន់តែរលូន និងមានទំនុកចិត្តខ្ពស់។

តាមអ្នកតំណាងពីក្រុមហ៊ុន Chevron Cambodia បានលើកឡើងថា ដើម្បីធ្វើឱ្យម៉ាស៊ីនយានយន្តមានដំណើរការកម្រិតអតិបរមា ម៉ាស៊ីនត្រូវការចែកចាយខ្យល់ និងឥន្ធនៈគ្មានដែនកំណត់ ដែលមិនអាចកើតឡើងឡើយបើកន្លែងចាក់ប្រេងមានកំណកកាបូនច្រើន។ ដោយឡែកប្រេងម៉ាស៊ូត កាល់តិច Euro 5 ជាមួយ Techron®D ត្រូវបានពិសោធនិងបង្ហាញឱ្យឃើញថា មានថាមពលសម្អាតបានយ៉ាងល្អ និងការពារម៉ាស៊ីនពីកំណកកាបូននៅក្នុងកន្លែងសំខាន់ៗទាំងនេះ។

ស្ថានីយ៍ប្រេងឥន្ធនៈ កាល់តិច ទាំងអស់ក្នុងប្រទេសកម្ពុជា តែងផ្តល់ជូនប្រេងម៉ាស៊ូត Euro 5 ជាមួយបច្ចេកវិទ្យា Techron®D ដែលជួយអ្នកបើកបរសន្សំសំចៃប្រេង និងទទួលបានថាមពលអតិបរមា។ មិនតែប៉ុណ្ណោះថែមទាំងកាត់បន្ថយការបំភាយឧស្ម័ន និងផ្ដល់នូវការធ្វើដំណើរកាន់តែរីករាយ។

ទទួលយកបទពិសោធន៍ដ៏ពិសេសពីប្រេងឥន្ធនៈកាល់តិចជាមួយ Techron និងប្រេងម៉ាស៊ូត Euro 5 ជាមួយបច្ចេកវិទ្យា Techron®D នៅគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈ កាល់តិចដែលនៅជិតលោកអ្នក៕