(ប៊ែកឡាំង)៖ អ្នកគាំទ្របាល់ទាត់ទាំងឡាយរបស់អង់គ្លេស ត្រូវបានហាមឃាត់មិនឱ្យយកចំណីអាហារចូលទៅក្នុងកីឡដ្ឋាននាពេលប្រកួតជើងឯកអឺរ៉ុប Euro 2024 នោះឡើយ ខណៈដែលម្ចាស់ផ្ទះ អាល្លឺម៉ង់ជំរុញការលក់សាច់ក្រករបស់ខ្លួន។

ជនល្មើសអាចត្រូវបានរារាំងមិនឱ្យចូលរួមមើលការប្រកួតទាំងអស់ ប្រសិនបើត្រូវបានចាប់ខ្លួន។ ទោះជាយ៉ាងនេះក្តី អាល្លឺម៉ង់ បានរៀបចំលក់សាច់ក្រកក្នុងតម្លៃ ៤ដុល្លារសម្រាប់អ្នកគាំទ្រ។

ការប្រកួតបើកឆាក Euro 2024 ជំនាន់ទី១៧ ម្ចាស់ផ្ទះអាល្លឺម៉ង់ ត្រូវប៉ះស្កុតឡែនដ៍នៅថ្ងៃសុក្រឈានចូលថ្ងៃសៅរ៍ ទី១៥ ខែមិថុនា (ម៉ោងនៅកម្ពុជា) និងគូបន្តបន្ទាប់រហូតដល់បញ្ចប់ថ្ងៃទី១៥ ខែកក្កដា។ ព្រឹត្តិការណ៍មានរយៈពេល ៤ឆ្នាំម្តងនេះដែរ គឺលេងជុំចុងក្រោយមាន ២៤ក្រុម (ប្រទេស) ជាលើកទី៣ ផងដែរ គិតចាប់តាំងពី UEFA បានសម្រេចបន្ថែមក្រុមពី ១៦កើនដល់ ២៤ក្រុមតាំងពីបារាំងធ្វើម្ចាស់ផ្ទះនៅឆ្នាំ២០១៦ មក៕