(បរទេស)៖ ក្រុមហ៊ុន Google បានប្រកាសថា ខ្លួននឹងវិនិយោគបន្ថែម ១ពាន់លានអឺរ៉ូ (ប្រហែល ១.១ពាន់លានដុល្លារ) ក្នុងការពង្រីកបរិវេណមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួននៅក្នុងប្រទេសហ្វាំងឡង់ ក្នុងគោលបំណងជំរុញកំណើនអាជីវកម្មបញ្ញាសិប្បនិម្មិត (AI) របស់ខ្លួននៅទ្វីបអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។

មជ្ឈមណ្ឌលទិន្នន័យ ដែលកំពុងពង្រីកនេះ មានទីតាំងស្ថិតនៅទីក្រុង Hamina ប្រទេសហ្វាំងឡង់ ដែលមានការផ្គត់ផ្គង់ថាមពលកកើតឡើងវិញដ៏ធំ ខណៈដែលតំបន់នេះ បានក្លាយជាទីតាំងដ៏ល្អឥតខ្ចោះសម្រាប់ Google។ ជាងនេះទៅទៀត មជ្ឈមណ្ឌលទិន្នន័យរបស់ប្រទេសហ្វាំងឡង់មានភាពទាក់ទាញជាខ្លាំង ដោយសារអាកាសធាតុត្រជាក់ជាងមុន លទ្ធភាពទទួលបានថាមពលកកើតឡើងវិញ និងការបន្ធូរបន្ថយពន្ធដែលមានសក្តានុពល។

យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា មជ្ឈមណ្ឌលទិន្នន័យដែលមានស្រាប់របស់ Google នៅទីក្រុង Hamina ប្រទេសហ្វាំងឡង់ បានដំណើរការរួចហើយជាមួយនឹងថាមពលគ្មានកាបូនរហូតដល់ ៩៧ភាគរយ។តាមរយៈការវិនិយោគរបស់ Google លើកនេះ គឺដើម្បីអនុវត្តគម្រោងក្នុងដ៏ធំមួយដើម្បីចាប់យកកំដៅកាកសំណល់ពីមជ្ឈមណ្ឌលទិន្នន័យ និងប្រើប្រាស់វាដើម្បីផ្តល់កំដៅដល់សហគមន៍ហ្វាំងឡង់ដែលនៅជិតនោះ៕