(ឡុងដ៍)៖ លោក Vincent Kompany គ្រូបង្វឹកក្លិបអង់គ្លេស Burnley បានសំដែងអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំង នៅពេលដឹងថា មានឈ្មោះក្នុងបញ្ជីជ្រើសរើស ដើម្បីដឹកក្លិបខ្លារខិន Bayern Munich តទៅពីលោក Thomas Tuchel ចាប់ពីរដូវកាលក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

មែនទែនទៅបុរសសញ្ជាតិប៊ែលហ្សិកខាងលើនេះ ក៏ធ្លាប់លេងឱ្យក្លិបអាល្លឺម៉ង់គឺ Hamburg ក្នុងក្របខណ្ឌ Bundesliga មុនផ្លាស់មកចូលរួមជាមួយមេឃខៀវ Manchester City របស់អង់គ្លេស។

ទាំងលោក Kompany និង Bayern បានធ្វើការទាក់ទងផ្ទៃក្នុងរួចរាល់ហើយដែរ ដោយមិនដឹងថា នឹងប្រើពេលប៉ុន្មាន ដើម្បីសម្រេចគោលដៅនេះ ស្របពេលក្លិបយក្សនៅ Bundesliga មួយនេះបានកំពុងជួបភាពត្រដាបត្រដួសជាខ្លាំង ក្នុងការស្វែងរកអ្នកចាត់ការទូទៅថ្មីរបស់ពួកគេ ដើម្បីស្នងតំណែងពីលោក Thomas Tuchel។

កន្លងមកថ្មីៗនេះដែរ លោក Xabi Alonso គ្រូបង្វឹករបស់ Bayer Leverkusen អ្នកចាត់ការទូទៅក្រុមជម្រើសជាតិ អាល្លឺម៉ង់ Julian Nagelsmann រួមទាំងលោក Ralf Rangnick ដែលកំពុងដឹកនាំជម្រើសជាតិអូទ្រីសនោះ សុទ្ធតែបានបដិសេធការមកដឹកនាំ Bayern Munich ដូចគ្នា គ្រាដែល Kompany ដែលបានដឹកនាំ Burnley ជ្រុះចេញពី Premier League រដូវកាលនេះ មិនប្រាថ្នាចង់បានតំណែងគ្រូបង្វឹកដ៏ធំនេះទេ៕