(ភ្នំពេញ)៖ តើអ្នកដឹងទេថា ព្រឹត្តិការណ៍កីឡាបាល់ទាត់ពានរង្វាន់ Soccer League បានវិលត្រឡប់មកជួបអ្នកទាំងអស់គ្នាម្តងទៀតហើយ​​? ​សូមស្វាគមន៍មកកាន់ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ ក្រោមមូលបទ «បេះដូង អ្នកកីឡា ដើម្បីកុមារកម្ពុជា» ដែលជាការប្រកួតបាល់ទាត់សប្បុរសធម៌ ដើម្បីប្រមូលមូលនិធិជួយទៅដល់កុមារកម្ពុជាក្រោមគោលបំណងលើកស្ទួយវិស័យកីឡាបាល់ទាត់ជាតិ ឱ្យកាន់តែរីកចម្រើនផងដែរ។

ត្រៀម ត្រៀម!!! តាមរយៈការចូលរួមរបស់បងប្អូនកម្ពុជា គឺជាកម្លាំងចិត្តដែលជំរុញទៅដល់កីឡាករកីឡាការិនីគ្រប់រូប ហើយក៏ដូចជាការចូលរួមចែករំលែកក្តីស្រលាញ់ក្នុងការគាំទ្រកម្មវិធីមូលនិធិដើម្បីកុមារកម្ពុជាទាំងអស់គ្នា។

ចង់ដឹងថា ព្រឹត្តិការណ៍ឆ្នាំនេះមានភាពកក្រើកយ៉ាងណាដែរសូមចូលរួមតាមដានគេហទំព័រផ្លូវការរបស់ UYFC Soccer League សម្រាប់ព័ត៌មានថ្មីៗបន្ថែមទៀត។ សំបុត្រដែលលោកអ្នកបានទិញ គឺជាការបរិច្ចាគរបស់អ្នក ចំពោះកុមារកម្ពុជា ហើយលោកអ្នកក៏អាចមានឱកាសក្នុងការឈ្នះរង្វាន់ម៉ូតូតាមរយៈការចាប់ឆ្នោតផងដែរ។

សូមបញ្ជាក់ថា ការប្រកួតនេះ នឹងរៀបចំធ្វើឡើង ចាប់ពីម៉ោង១៧៖០០នាទី (៥ល្ងាច) តទៅ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ នាពហុកីឡដ្ឋានជាតិអូឡាំពិក។ ថវិកាដែលទទួលបាន ពីការលក់សំបុត្រ គឺនឹងត្រូវយកទៅបរិច្ចាគទៅកុមារកម្ពុជា។

ការប្រកួតនេះ ធ្វើឡើងរវាង ស.ស.យ.ក. អលស្តារ ដឹកនាំដោយឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាមួយក្រុមផ្ការីកគ្រប់រដូវ នាយពាក់មី។

ទីតាំងលក់សំបុត្រ

*ពហុកីឡដ្ឋានជាតិអូឡាំពិក «ខ្លោងទ្វារធំ» | ទិញតាមរយៈ ០៨៩ ៨៧៦ ៩២៦ (https://t.me/+85589876926)
*អគារ The Kampus | ទិញតាមរយៈ ០៩៧ ៩៥២ ៦២៥០ (https://t.me/RY_BORAK)
*តារាងបាល់ទាត់ផ្ការីកគ្រប់រដូវ | ទិញតាមរយៈ ០៦៩ ៤០០ ០៤០៕