(ភ្នំពេញ)៖ ក្រុមហ៊ុន BAJAJ ដែលជាម៉ាកសញ្ញាកង់បី លក់ដាច់លេខ១ នៅក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បានប្រកាសបើកសម្ពោធជាផ្លូវការ នូវកង់បីបាចាច (BAJAJ) សេរ៊ីថ្មី RE HEAVY DUTY 2024។

កម្មវិធីបើកសម្ពោធជាផ្លូវការ នូវកង់បីបាចាចនេះ បានប្រព្រឹត្តទៅនៅសាលមហោស្រពកោះពេជ្រ អគារ L ដែលមានការចូលរួមគាំទ្រយ៉ាងច្រើនកុះករ ពីសំណាក់មហាជន និងអតិថិជនរបស់កង់បីបាចាច នៅក្នុងប្រទេសកម្ពុជា។

ការបើកសម្ពោធជាផ្លូវការ របស់កង់បីបាចាច RE HEAVY DUTY 2024 នេះ ក៏មានការចូលរួម ពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន Hanuman Auto Trading Co., Ltd. ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខ ផលិតផលកង់បី និងម៉ូតូរបស់បាចាចផងដែរ។

ក្នុងឱកាសនោះ ថា្នក់ដឹកនាំ នៃក្រុមហ៊ុន BAJAJ បានធ្វើបទបង្ហាញអំពីផលិតផល ជូនដល់បងប្អូនអតិថិជន ដែលបានចូលរួមក្នុងកម្មវិធីសម្ពោធនេះ ព្រមទាំងបានថ្លែងអំណរគុណ ដល់អតិថិជនរបស់កង់បីបាចាចទាំងអស់ ដែលបានជឿជាក់ និងបានមកចូលរួមគាំទ្រ យ៉ាងច្រើនកុះករ។

លើសពីនេះទៀត ក៏មានការបើកបរសាកល្បងកង់បីសេរ៊ីថ្មី RE HEAVY DUTY 2024, ការទទួលទានអាហារសម្រន់ ដោយឥតគិតថ្លៃ ជាពិសេស ក៏មានការចាប់រង្វាន់ម៉ូតូធំ ដ៏ស្រស់ស្អាត Bajaj Boxer 2024 និងរង្វាន់គ្រឿងអេឡិចត្រូនិច មានតម្លៃជាង៨លានរៀលផងដែរ។

គួរបញ្ជាក់ផងដែរថា BAJAJ RE Heavy Duty 2024 ជាកង់បីសេរ៊ីថ្មីបំផុត របស់ក្រុមហ៊ុនបាចាច (BAJAJ) ដែលមានការរចនាយ៉ាងប្រណីត និងរូបរាងដ៏គួរឲ្យទាក់ទាញ ជាមួយតាបឡូថ្មី ជាមួយបច្ចេកវិទ្យា ចុងក្រោយបំផុត៕