(ភ្នំពេញ)៖ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ បានប្រកាសបង្ហាញនូវវត្តមានរថយន្ត The All-New Santa Fe ឆ្នាំ២០២៤ រចនាប័ទ្មថ្មីទាំងស្រុង ជាផ្លូវការលើកដំបូងក្នុងសន្និសីទសារព័ត៌មាន ដែលបានប្រព្រឹត្តនៅអគារដាក់តាំងបង្ហាញរថយន្ត Hyundai City Store សាខាច្បារអំពៅ ស្ថិតក្នុង The Park Community Mall។

The All-New Santa Fe ឆ្នាំ២០២៤ ត្រូវបានរចនាឡើងវិញដោយផ្តោតលើសុវត្ថិភាព ផាសុកភាព និងបច្ចេកវិទ្យា ព្រមទាំងមានលក្ខណៈពិសេសៗជាច្រើន។ ម៉ូដែល SUV នេះបង្កប់នូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ ចំពោះការច្នៃប្រឌិត គុណភាព និងរចនាប័ទ្ម។

លោក Brian KO នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនខេមកូ ម៉ូធ័រ ខមភេនី បានថ្លែងថា «យើងមានសេចក្តីរំភើបរីករាយជាខ្លាំងក្នុងការបង្ហាញវត្តមានរថយន្ត Santa Fe ឆ្នាំ២០២៤ រូបរាងថ្មីទាំងស្រុង មកកាន់ទីផ្សារកម្ពុជា។ ម៉ូដែលនេះតំណាងឱ្យការបោះជំហានទៅមុខដ៏ធំសម្រាប់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ ទាក់ទងនឹងការរចនា សមត្ថភាព និងបច្ចេកវិទ្យា ហើយវាក៏បង្ហាញពីការយកចិត្តទុកដាក់ក្នុងការបង្កើតយានយន្តដែលបំពេញតម្រូវការ និងការរំពឹងទុករបស់អតិថិជនរបស់យើងផងដែរ»

The All-New Santa Fe ឆ្នាំ២០២៤ ត្រូវបានរំពឹងទុកថានឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើទីផ្សាររថយន្តក្នុងកម្ពុជា ជាមួយនឹងការ រចនាថ្មីទាំងស្រុងឡើងវិញតាំងពីរូបរាងផ្នែកខាងក្រៅ ដល់ផ្នែកខាងក្នុងដ៏ប្រណិត ជាពិសេសSUVមួយនេះនឹងផ្តល់នូវតុល្យភាពដ៏ល្អឥតខ្ចោះរវាងជីវិតរវល់ប្រចាំថ្ងៃក្នុងទីក្រុង និងដំណើរកម្សាន្តគ្រួសារ បោះជំរុំលំហែកាយចុងសប្តាហ៍ រឺដំណើរផ្សេងព្រេងផ្លូវឆ្ងាយ។

លោកស្រី លាង សារ៉េន ប្រធានផ្នែកលក់ បានថ្លែងថា «រថយន្តSUVមួយនេះមានភាពល្បីល្បាញ ពេញនិយមមែនទែននៅក្រៅស្រុក ហើយអថិតិជនហ៊ីយ៉ាន់ដាយតែងតែសាកសួរ និងចាប់អារម្មណ៍ជាខ្លាំង ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន ក៏ដូចជាទីផ្សាររថយន្តកម្ពុជា ឥឡូវនេះ The All-New Santa Fe ឆ្នាំ២០២៤ មានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជាហើយ មិនត្រឹមតែរចនារូបរាងខាងក្រៅ និងផ្នែកខាងក្នុងថ្មីឡើងវិញនោះទេ ព្រមទាំងមានកំលាំងម៉ាស៊ីនសាំងធំជាងមុនរហូតដល់ 2.5លីត្រ ជំនួយដោយTurboថែមទៀតផង»

កក់ The All-New Santa Fe ឆ្នាំ២០២៤ឥឡូវនេះ ចំណេញ៣,០០០ដុល្លារ ប្រញាប់ឡើង ការផ្តល់ជូននេះសម្រាប់តែក្នុងខែឧសភានេះប៉ុណ្ណោះ។

ទំនាក់ទំនងមកឥឡូវនេះ ទីប្រឹក្សាផ្នែកលក់រីករាយស្វាគមន៍ នឹងជម្រាបជូនរាល់ព័ត៌មានលម្អិត តាមរយៈលេខទូរសព្ទ៖ 010 755 133, 097 755 8133 ឬតាមរយៈតេឡេក្រាម៖ https://t.me/HyundaiCamkoHeadofsales

សម្រាប់ទីតាំង រួមមាន៖

* សាខាព្រះមុនីវង្ស៖ https://goo.gl/maps/ZGCcvYvkoNayGzNn8
* សាខាCity Store៖ https://goo.gl/maps/1efL4VwHqhzVZr479
* សាខាសៀមរាប៖ https://goo.gl/maps/homjsR1AZ7AZS4e77

សូមបញ្ជាក់ថា Hyundai Cambodia ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ ហើយបានផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ជូនអតិថិជន។ ក្រុមហ៊ុន ខេមកូ ម៉ូធ័រ ខមភេនី ជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសផ្គត់ផ្គង់នូវរថយន្តប្រភេទ SUV និង MPV ជាច្រើនក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។ បច្ចុប្បន្ន ក្រុមហ៊ុនហ៊ីយ៉ាន់ដាយមានអគារដាក់តាំងបង្ហាញរថយន្តហ៊ីយ៉ាន់ដាយ៣សាខា មជ្ឃមណ្ឌលថែទាំរថយន្តហ៊ីយ៉ាន់ដាយ៣សាខា និងរោងចក្រដំឡើងរថយន្តផ្ទាល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕